02/03/2015 12:24 GMT+7 Email Print Like 0

ទីក្រុងហូជីមិញប្រគល់រង្វាន់ Pham Ngoc Thach លើកទី៤

នាយប់ថ្ងៃទី២៨ខែកុម្ភៈឆ្នាំ២០១៥សម្ព័ន្ធយុវជនទីក្រុងហូជីមិញបានរៀបចំ​ពិធី​លើកដម្កើងនិងប្រគល់រង្វាន់ Pham Ngoc Thach សំរាប់គ្រូពេទ្យវ័យក្មេងគំរូ​ចំនួន​២៩នាក់របស់ទីក្រុង។ នេះជាវេជ្ជបណ្ឌិតគ្រូពេទ្យ​ដែល​កំពុង​ធ្វើ​កា​រនៅ​ទីក្រុងហូជីមិញដែលមានការរួមចំណែកឆ្នើមក្នុងសកម្មភាពថែទាំសុខភាព​ពិនិត្យព្យាបាលជំងឺ។ ​គ្រូ​ពេទ្យ​ Do Thi Ly ដែលកំពុងបំពេញការងារនៅ​វិទ្យាស្ថាន​វេជ្ជសាស្ត្រឧសថបុរាណទីក្រុងហូជីមិញដែលទទួល​បាន​រង្វាន់ Pham Ngoc Thach លើកទី៤បានឲ្យដឹងថា៖“ដោយការផ្ដើមគំនិតរបស់ខ្ញុំបានជួយឲ្យអ្ន​ក​ជំងឺ​មិន​ត្រូវ​រង​ចាំ​យូរទន្ទឹមនឹងនោះសន្សំសំចៃសម្ភារៈសំរាប់ស្ថាប័ន។ ខ្ញុំធ្វើ ខ្ញុំរួមវិភាគទានដែលទទួលបាន​រង្វាន់​គឺខ្ញុំ​មាន​មោទ​ន​ភាពដែលបានធ្វើការក្នុងផ្នែកវេជ្ជសាស្ត្រ៕”
 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ