09/03/2017 10:03 GMT+7 Email Print Like 0

ទីក្រុងហូជីមិញបានបង្ហាញមុខគេហទំព័រអំពីព័ត៌មាននិងតភ្ជាប់ជួយឧបត្ថម្ភសហគ្រាស


ទីក្រុងហូជីមិញបានបង្ហាញមុខគេហទំព័រអំពីព័ត៌មាននិងតភ្ជាប់ជួយឧបត្ថម្ភសហគ្រាស
នារសៀលថ្ងៃទី៧ ខែមិនា ឆ្នាំ២០១៧ នៅ​ទីក្រុងហូជីមិញ បានប្រព្រឹត្តទៅពិធី​បង្ហាញមុខនិងដាក់អោយដំណើការគេហទំព័រព័ត៌មាន និងតភ្ជាប់ជាមួយសហ​​គ្រាស ដើម្បីទទួលសំណូមពរជួយឧបត្ថម្ភពីសហគ្រាស។ គេហទំព័រនេះ ដោយសម្ព័ន្ធសមាគមសហគ្រាសទីក្រុង រួមសហការជាមួយបណ្ដាមន្ទីរ ស្ថាប័នមាន​សមត្ថកិច្ចអនុវត្ត។ លោក ​Chu Tien Dung ប្រធានសម្ព័ន្ធសមាគម​សហគ្រាស​ទីក្រុងហូជីមិញ បានអោយដឹងថា៖

“ គណៈកម្មាធិការប្រជាជនទីក្រុង និងថ្នាក់ដឹកនាំជាន់ខ្ពស់របស់ទីក្រុង​បានសន្យាគាំទ្រសម្ព័ន្ធសមាគមនិងគ្រប់មន្ទីរ ស្ថាប័ន និងបំរើសហគ្រាសអោយបានល្អថែមទៀត។ ក្នុងពេលដែល សហគ្រាសជួបការលំបាកដោយបំពេញបែបបទរដ្ឋបាល ដោះស្រាយមិនទាន់បានការ គឺទាក់ទងជាមួយសម្ព័ន្ធសមាគម។ នៅពេលនោះនឹងមានផ្នែកមួយរួមដំណើរជាមួយសហគ្រាស ដើម្បីជួយឧបត្ថម្ភដោះស្រាយបញ្ហាអោយសហគ្រាសប្រកបដោយងាយស្រួលជាង​ និង​បរានុម័តជាង៕”
តាម VOV5 - វិទ្យុសម្លេង​វៀតណាម
បណ្តាព័ត៌មានបានផ្សាយ