21/07/2015 12:22 GMT+7 Email Print Like 0

ទីក្រុងហូជីមិញបង្កើនកិច្ចសហប្រតិបតិ្តការជាមួយតំបន់នានារបស់អាមេរិក

គណៈប្រតិភូ​ទីក្រុងហូជីមិញ​ដឹកនាំ ដោយលោក Le Thanh Hai លេខា​គណៈ​កម្មាធិការ​បក្ស​ទីក្រុង​បាន​បញ្ចប់​ប្រកប​​ដោយ​ជោគជ័យ​ដំណើរ​ទស្សនកិច្ច នៅ​អាមេរិក​ចាប់ពី​ថ្ងៃទី​១២ ដល់ថ្ងៃទី១៧​ខែកក្កដាឆ្នាំ២​០១៥ ដើម្បី​ជំរុញ​​កិច្ច​​សហ​ប្រតិបតិ្ត​​ការ ​រវាងទី​ក្រុងហូជីមិញ​ជាមួយ​តំបន់នានារបស់​អាមេរិក។ នៅទីក្រុង San Francisco គណៈប្រតិ​ភូ​ទីក្រុងហូជីមិញ បានជួបធ្វើការ​ជាមួយ​អភិបាល Edwin Lee វាយ​តំលៃ​អំពីលទ្ធ​ផល​នៃ​ទំនាក់​ទំនង​សហ​​ប្រតិ​បតិ្តការ​មិត្តភាព រវាងទីក្រុង​ទាំង២​ក្នុងរយៈពេល​២០​ឆ្នាំ​កន្លង​ទៅ ហើយ​ចុះហត្ថលេខា​លើផែន​ការ​សហ​​ប្រតិបត្តិ​ការ ក្នុងដំណាក់កាល​២០១៥-២០២០ទៀត​ផង។ ក្នុង​ជំនួប​សន្ទនាជាមួយ​អភិបាល​រងទីក្រុង Sacramento ភាគី ទាំង​២បាន​ចុះហត្ថលេខាលើ​អនុស្សរណៈយោគយល់​គ្នា ស្ដីពីវិធីសាស្ត្រ​​កសាង ទំនាក់​ទំនង​មិត្ត​ភាព​សហប្រតិបតិ្តការ​ នាពេលខាងមុខ។ គណៈប្រតិភូទីក្រុង​ហូជីមិញ ​ក៏បាន​អំពាវ​នាវ​​ឲ្យ​មាន​ការ​វិនិយោគ​​ ពីសម្ព័ន្ធ​ក្រុមហ៊ុនជួរ​មុខនានា​របស់​​អាមេរិក ដូច​ជា Apple Google Intel ជា​ដើម។


លោក Le Thanh Hai ជួបសំណេះសំណាលជាមួយសហគមន៍ជនវៀតណាម
នៅទីក្រុង San Francisco (រូបថត៖voh.com.vn)

ក៏ក្នុង​ដំណើរ​ទស្សនកិច្ច​លើកនេះ​ដែរ លេខាគណៈកម្មាធិការ​បក្សទីក្រុងលោក Le Thanh Hai បាន​មាន​ជំនួប​ប្រាស្រ័យ​ជាមួយ​សហគមន៍ជន​វៀតណាម នៅទីក្រុង​ San Francisco ដើម្បី​ជូនដំណឹង​អំពី​ស្ថាន​ភាព​អភិវឌ្ឍន៍​របស់​ទីក្រុង និងប្រទេស​ជាតិ ព្រមទាំង​អះអាង​ថា គោល​ការណ៍មុន​ ក៏ដូចជាក្រោយរបស់បក្សនិងរដ្ឋវៀត​ណាម​គឺជា​និច្ចកាល​ ចាត់ទុកជន​រួមជាតិ​អាណិកជន​ជាផ្នែក១ ដែលមិនអាចកាត់​ផ្ដាច់​ចេញ​របស់​ប្រជា​ជាតិ​បាន​ឡើយ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

 

បណ្តាព័ត៌មានបានផ្សាយ