09/09/2017 11:18 GMT+7 Email Print Like 0

ទីក្រុងហូជីមិញនិងអ៊ីតាលីជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍និងអភិរក្សវប្បធម៌


ទីក្រុងហូជីមិញនិងអ៊ីតាលីជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍និងអភិរក្សវប្បធម៌

នាព្រឹកថ្ងៃទី៨ ​ខែកញ្ញា ឆ្នាំ២០១៧ អនុប្រធានគណៈកម្មាធិកា​រប្រជាជន​ទីក្រុងហូជីមិញ លោកស្រី N​guyen Thi Thu បាន​ទទួលជួបសន្ទនាជាមួយលោ​កស្រី  Donari Bainch​i រដ្ឋលេខា​ធិការ ​ក្រសួង​វប្បធម៌​បេតិកភណ្ឌ​និង​ទេសចរណ៍​អ៊ីតាលី ​ដែលកំពុងបំពេញទស្សនកិច្ចនៅទីក្រុង​ហូជីមិញ​។ ក្នុងពិធីទទួល​ជួបសន្ទនា លោក​ស្រី Nguyen Thi Thu  បានសង្កត់ធ្ងន់​ថា៖ វិស័យ​ទេសចរណ៍​គឺជាផ្នែក​សេដ្ឋកិច្ច​សំខាន់​របស់​ទីក្រុង​ដែល​រួមចំណែក​យ៉ាង​សំខាន់ក្នុង​សមិទ្ធ ផលសង្គមនិ​ងសេដ្ឋកិច្ចទីក្រុង។ នាពេលខាងមុ​ខទីក្រុង​ចង់សហការ​ជាមួយប្រទេស​អ៊ីតាលី​ក្នុងការ​ចែក​រំលែក​បទ​ពិសោធន៍​នៃការ​រៀប​ចំ​គ្រប់​គ្រង​ឧស្សាហកម្ម​ទេសចរណ៍ ​ការអភិរក្ស​និង​ការ​តុប​តែង​បេតិកភណ្ឌ​។

រីឯ ​លោក​ស្រី  Donari Bainchi បាននិយាយថា​៖ វប្បធម៌​និង​ទេសចរណ៍​មាន​ទំនាក់​ទំនងជិត​ស្និទ្ធ​និង​គាំទ្រគ្នា​ទៅវិញទៅ​មក​។ ប្រទេសអ៊ីតាលីមានគោលបំណងស​ហប្រតិបត្តិការជាមួ​យ​ទីក្រុងហូជីមិញ ក្នុងការ​ចែករំលែក ជួយ​ ឧបត្ថម្ភអំពី​អ្នកជំនាញ​ការសម្រាប់​ការអភិរក្ស និង​ជួសជុល​បេតិកភណ្ឌ​វប្បធម៌​និង​ប្រវត្តិសាស្រ្ត​របស់​ទីក្រុង​៕
 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ