07/04/2017 10:05 GMT+7 Email Print Like 0

ទីក្រុងហូជីមិញនិងអូស្ត្រាលីបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទេសចរណ៍និងវិនិយោគ

 


ប្រធានគណៈកម្មាធិការប្រជាជនទៅក្រុងហូជីមិញ លោក Nguyen Thanh Phongទទួលជួបជាមួយ
លោក Keth Pitt អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ទេសចរណ៍និងវិនិយោគអូស្ត្រាលី
(រូបថតៈ Thanh Vũ/TTXVN)

នៅក្នុងជំនួបជាមួយលោក Keth Pitt អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មទេសចរណ៍និងវិនិយោគអូស្ត្រាលី នាថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៧ ប្រធានគណៈកម្មាធិការប្រជាជន​ទៅក្រុងហូជីមិញ លោក Nguyen Thanh Phong បានចាត់ទុកថា ដំណើរទស្សនកិច្ចការងារនៅវៀតណាមលើកនេះរបស់គណៈប្រតិភូអូស្ត្រាលីនឹងរួមចំណែកជម្រុញរាល់សកម្មភាពសហប្រតិបត្តិការពហុបែបរវាងប្រទេសទាំងពីរនិងតំបន់នានារបស់អូស្ត្រាលីជាមួយទីក្រុងហូជីមិញ។ លោក Nguyen Thanh Phong បានអះអាងថា រដ្ឋអំណាចទីក្រុងហូជីមិញត្រៀមជាស្រេចផ្ទៀងស្តាប់និងបង្កលក្ខណៈងាយស្រួលសម្រាប់វិនិយោគិនបរទេស ក្នុងនោះមានសហគ្រាសអូស្ត្រាលី​មក​វិនិយោគ​ ធ្វើអាជីវកម្មយូអង្វែង។ ទីក្រុងហូជីមិញមានបំណងជម្រុញរាល់សកម្មភាពសហប្រតិបត្តិការ​ជាមួយ​តំបន់នានារបស់អូស្ត្រាលីលើគ្រប់វិស័យជាពិសេសលើវិស័យ ទេសចរណ៍ អប់រំ កសិកម្មបច្ចេកវិទ្យាខ្ពស់ជា​ដើម​៕

តាម VOV5-វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ