14/03/2018 09:56 GMT+7 Email Print Like 0

ទីក្រុងហូជីមិញនិងរាជធានីភ្នំពេញបង្កើនកិច្ចសហប្រតិបត្តិការ

នារសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ នៅទីក្រុងហូជីមិញ ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ លោក  Nguyen Thanh Phong បានជួបពិភាក្សាជាមួយគណៈប្រតិភូជាន់ខ្ពស់ដឹកនាំដោយ លោក ឃួង ស្រែង អភិបាល រាជធានីភ្នំពេញ។


ទីក្រុងហូជីមិញនិងរាជធានីភ្នំពេញបង្កើនកិច្ចសហប្រតិបត្តិការ (រូបថត៖ vnanet.vn)

ក្នុងជំនួបនេះលោក Nguyen Thanh Phong  អះអាងថាអាជ្ញាធរទីក្រុងនឹង ខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ជួយឧបត្ថម្ភគាំទ្រក្នុងការដោះស្រាយ នូវបញ្ហានានាដែលអាជ្ញាធរភ្នំពេញដែលយកចិត្តទុកដាក់ ដូចជា ក្នុងវិស័យ គ្រប់គ្រ ចរាចរណ៍ទីក្រុង និងកាកសំណល់នៅទីក្រុង។ល ។

ម្យ៉ាងទៀតទីក្រុងហូជីមិញនឹងបន្តសហការជាមួយរាជធានីភ្នំពេញ ក្នុងវិស័យអប់រំនិងបណ្តុះបណ្តាល សុខាភិបាល ជំរុញពាណិជ្ជកម្ម និងទាក់ទាញការវិនិយោគ ដើម្បីរួមចំណែកពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាព​ និងកិច្ចសហប្រតិបត្តិការរវាងតំបន់ទាំងពីរប្រកបដោយប្រសិទ្ធភាព៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ