03/09/2017 11:18 GMT+7 Email Print Like 0

ទីក្រុងហូជីមិញនិងរដ្ឋ Utah (សហរដ្ឋអាមេរិក) ជំរុញកិច្ចសហប្រតិបត្តិការលើច្រើនវិស័យ


 ទីក្រុងហូជីមិញនិងរដ្ឋ Utah (សហរដ្ឋអាមេរិក) ជំរុញកិច្ចសហប្រតិបត្តិការលើច្រើនវិស័យ 

នាថ្ងៃទី១ ខែកញ្ញា ​ឆ្នាំ​២០១៧ លោក Nguyen Thanh Phong  ប្រធា​នគណៈកម្មាធិការ​ប្រជាជ​នទីក្រុង​ហូជីមិញ បាន​ទទួល​ជួបលោក Gary E. Herbert អភិបាលរ​ដ្ឋ Utah (អាមេរិក) និង​គណៈ​ប្រតិភូ​មន្ត្រី ​និង​សហគ្រាស​របស់​រដ្ឋ​។ លោ​ក Nguyen Thanh Phong  សង្ឃឹម​ថានៅពេលខាង​មុខរដ្ឋ Utah និងទីក្រុង​ហូជីមិញ​នឹង​ជំរុញ​សកម្មភាព​ការទូត​បង្កើត នូវឱកាសសំរាប់កម្មវិធី​កិច្ចសហប្រតិបត្តិការ រវាងតំបន់ទាំងពីរ។ ថ្នាក់ដឹក​នាំទីក្រុង​ចង់ឱ្យ​សហគ្រាសរដ្ឋ​ Utah ស្វែងរកឱកាស​វិនិយោគ​យូរអង្វែង​នៅ​ទីក្រុង​ ក្នុងវិស័យ​ផ្សេងៗ ​ដូចជា៖ ​ទេសចរណ៍ ​ការអភិវឌ្ឍ​បច្ចេក​វិទ្យាខ្ពស់…ជាដើម។​ អភិបាលរដ្ឋ Utah មានគោលបំណងរួម ជាមួ​យទីក្រុង​ហូជីមិញ ​ជំរុញខ្លាំង​កិច្ចសហប្រតិបត្តិការ​និងការផ្លាស់ប្តូរគណៈប្រ​តិភូ ដើម្បីចែករំលែក​បទ​ពិសោធន៍​និង​មេរៀន​ដែល​ទទួល​បាន​ក្នុងការ​ដោះស្រាយ​ការអភិវឌ្ឍ​ថាមពល​ស្អាត ​បរិស្ថាន ​ការអប់​រំ ដើម្បី​ធ្វើអោយ​ប្រសើរ​ឡើង​នូវ​ជីវភាព​រស់នៅសំ​រាប់ប្រជាជន​៕
 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ