24/11/2017 09:55 GMT+7 Email Print Like 0

ទីក្រុងហូជីមិញនិងខេត្ត Osaka(ជប៉ុន)ជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងវិនិយោគ


 ទីក្រុងហូជីមិញនិងខេត្ត Osaka(ជប៉ុន)ជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងវិនិយោគ 

នារសៀលថ្ងៃទី២២ ខែវិច្ឆិកា ​ឆ្នាំ​២០១៧ លោក Nguyen Thanh Phong ប្រធានគណៈ​កម្មាធិការ​ប្រជាជន​ទីក្រុង​ហូជីមិញ ​បានជួបសន្ទនាជាមួយលោក ​Hiroshi Ozaki ប្រធានសភាពាណិជ្ជកម្ម​និងឧស្សាហកម្ម​ខេត្ត Osaka (ប្រទេស​ជប៉ុន) ដែលកំពុងបំពេញ​ទស្សនកិច្ច​នៅទីក្រុង​ហូជីមិញ។ នៅទី​នេះ លោក Nguyen Thanh​ Phong បានអះ​អាង​ថា៖ ទីក្រុងហូជីមិញមានគោ​លបំណង​ថា៖ បន្តជំរុញខ្លាំងសកម្មភាពស​ហប្រតិ​បត្តិការ ជាមួយខេត្តOsaka​ ជាពិសេស​គឺអំពី​សេដ្ឋកិច្ច ​ពាណិជ្ជកម្ម​និង​វិនិយោគ​។ ទីក្រុង​ស្វាគមន៍​និងសន្យា​បង្កលក្ខណះ​ងាយ​ស្រួល​សំរាប់​សហគ្រាស​បរទេស ដែលក្នុងនោះមាន​សហគ្រាស ខេត្ត Osaka ផង។
 
​រីឯ លោក​ Hiroshi Ozaki បានសន្យាថា៖ សភាពាណិជ្ជកម្មនិង​​ឧស្សាហកម្ម​ខេត្ត Osaka នឹងសកម្ម​ជំរុញកម្ម​វិធីតភ្ជាប់​សហគ្រាស ​ជំរុញ​វិនិយោគ រវាងតំបន់ទាំ​ងពីរ​ រួមចំណែក​ជំរុញកិច​សហប្រតិបត្តិការ​លើគ្រប់វិស័យ​ រវាង​ខេត្ត Osaka ជា​មួយទីក្រុងហូជីមិញ ​និយាយដោយឡែក និងរវាងជប៉ុ​នជាមួយវៀត​ណាម​ និយាយរួម៕

 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ