14/01/2018 07:36 GMT+7 Email Print Like 0

ទីក្រុងហូជីមិញនិងខេត្ត Aomori (ជប៉ុន) បង្កើនកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍កសិកម្មបច្ចេកវិទ្យាខ្ពស់

នារសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ លោក Nguyen Thanh Phong បានអញ្ជើញទទួលជួបជាមួយអភិបាលទីក្រុងចំនួន៣នៃខេត្ត Aomori របស់ជប៉ុនដែលកំពុងចូលរួមក្នុងព្រឹត្តិការ “ផ្សារណាត់ម្ហូបអាហារ Aomori ជប៉ុនឆ្នាំ២០១៨”នៅទីក្រុងហូជីមិញ។

ទិដ្ឋភាពនៃជំនួបធ្វើការ (រូបថតៈ hcmcpv.org.vn)

នៅក្នុងជំនួបនេះ លោក Nguyen Thanh Phong បានចាត់ទុកថា ដំណើរទស្សនកិច្ចនៅទីក្រុងហូជីមិញលើកនេះ របស់ក្រុមការងារខេត្ត Aomori នឹងរួមចំណែកបង្កើនថែមទៀត សកម្មភាពពាណិជ្ជកម្ម ផ្លាស់ប្តូរកសិផលនិងកិច្ចសហ ប្រតិបត្តិការរវាងសហគ្រាសនៃតំបន់ទាំងពីរ។

តាងនាមក្រុមការងារខេត្ត Aomori លោក Kobayashi Makota អភិបាលក្រុង Hachinohe មានបំណងថា នាពេលខាងមុខទីក្រុងហូជីមិញនិងខេត្ត Aomori នឹងជម្រុញរាល់កម្មវិធីសហប្រតិបត្តិការជាក់ស្តែងលើវិស័យដែលភាគីទាំងពីរមានសក្កានុភាព ដូចជា កសិផល ជលផលមានគុណភាពខ្ពស់ជាដើម៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ