04/12/2017 09:34 GMT+7 Email Print Like 0

ទីក្រុងហូជីមិញនិងកូរ៉េខាងត្បូងសហការលើកកំពស់គុណភាពអប់រំ

នាថ្ងៃទី២ធ្នូ លេខារងអចិន្ត្រៃ យ៍គណៈកម្មាធិការបក្សទីក្រុងហូជីមិញ លោក Tat Thanh Cang បានអញ្ជើញទទួលជួបជាមួយមូលនិធិមិត្តភាពកូរ៉េខាងត្បូង-អាស៊ី របស់កូរ៉េខាងត្បូង លោក Choi Jae-sung ។

ទីក្រុងហូជីមិញនិងកូរ៉េខាងត្បូងសហការលើកកំពស់គុណភាពអប់រំ

នៅទីនេះ ភាគីទាំងពីរបានផ្លាស់ប្តូរ នូវផែនការកសាងវិទ្យាសា្ថនបណ្តុះបណ្តាលលើកកំពស់ប្រសិទ្ធិភាពរបស់គ្រូ បង្រៀន​វៀតណាម ឧបត្ថម្ភដោយមូលនិធិមិត្តភាពកូរ៉េខាងត្បូង-អាស៊ី។

លោក Tat Thanh Cang បានស្នើថា នាពេលខាងមុខ មូលនិធិមិត្តភាពកូរ៉េខាងត្បូង-អាស៊ីគប្បីសហការយ៉ាងស្អិត​រមួត​ជាមួយស្ថាប័នមានសមត្ថកិច្ចនានា របស់ទីក្រុងហូជីមិញ អនុវត្តការស្រាវជ្រាវជាក់ស្តែងអំពីគម្រងការវិទ្យាស្ថាន​ពោលខាងលើ ដើម្បីដាក់ចេញវិធីសាស្ត្រប្រកបដោយប្រសិទ្ធភាពបំផុត នាំមកផលប្រយោជន៍ជូនភាគីទាំងសង្ខាង។

រីឯលោក Choi Jae-sung បានអះអាងថា កូរ៉ែខាងត្បូងត្រៀមជាស្រេចចែករលែកជាមួយវៀតណាម ជាពិសេសគឺទីក្រុងហូជីមិញ អំពីបទពិសោធន៍លើក កំពស់គុណភាពអប់រំ សមត្ថភាពបណ្តុះបណ្តាល ជាពិសេសគឺការបំប៉ន់គ្រូ បង្រៀនតាមវិទ្យាល័យនានា៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ