17/12/2017 11:05 GMT+7 Email Print Like 0

ទីក្រុងហូជីមិញទទួលភ្ញៀវទេសចរអន្តរជាតិទី ៦ លាន


ទីក្រុងហូជីមិញទទួលភ្ញៀវទេសចរអន្តរជាតិទី ៦ លាន

ភ្ញៀវទេសចរទី ៦ លាន ដែល​មកដល់ទីក្រុងហូជីមិញភាគ​ខាងត្បូង​វៀត​ណាម ជាលោក Mitchener David William លើជើង​​ហោះហើរ​ពីអូស្ត្រាលី​ដល់ទីក្រុង​ហូជីមិញ​។ ព្រឹ​ត្តិការណ៍​ទទួល​ភ្ញៀវទេ​សច​រទី ​៦ លាននេះ​កត់សម្គាល់​ការបោះ​ជំហាន​ថ្មីមួយក្នុង​ការ​ខំ​ប្រឹង​ប្រែងអភិវឌ្ឍន៍​ទេសចរណ៍​នៃទីក្រុង​ក្នុងរយៈពេល​កន្លង​ទៅ។ តាម​មន្ទីរ​ទេសចរណ៍​ទីក្រុង ​ហូជីមិញ ឆ្នាំ ២០១៧ ចំនួ​នភ្ញៀវទេសចរអ​ន្តរជាតិ​មកទ​ស្សនាទី​ក្រុង​ទទួល​បាន ​៦ លាន ​៤ សែន​នាក់ កើន​ឡើង​ ២៣% បើ​ប្រៀបនឹង​ឆ្នាំ ២០១៦​។ ទីក្រុង​ហូជីមិញខំប្រឹង​ប្រែងទ​ទួល ភ្ញៀវ​ទេសចរ​ចំនួន ​៧ លាន​ ៥ សែន​នាក់​​នា​ឆ្នាំ​​២០១៨ ខាង​មុខ​៕  
 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម​

បណ្តាព័ត៌មានបានផ្សាយ