01/05/2017 11:02 GMT+7 Email Print Like 0

“ទីក្រុងហូជីមិញត្រចះត្រចង់ផ្កាយមាស” -សេចក្ដីរាយការណ៍ដំបូងស្ដីអំបីជ័យជំនះប្រវត្តិសាស្ត្រថ្ងៃទី៣០ មេសា


អត្ថបទសរសេររបស់អ្នកកាសែត Tran Mai Hanh ត្រូវបានចុះផ្សាយលើកាសែត Nhan Dan
កាលពីថ្ងៃទី១ ឧសភា ឆ្នាំ១៩៧៥ ក្រោមប្រធានបទ "ភាគខាងត្បូងត្រូវបានរំដោះទាំងស្រុង"
(រូបថត៖VOV5)

នាវេលាម៉ោង១១និង៣០នាទីថ្ងៃទី៣០ មេសា ឆ្នាំ១៩៧៥ ទង់រំដោះត្រូវបានបង្ហូតនៅលើដំបូលវិមាន Doc Lap (ឯករាជ្យ)​ គូសសញ្ញានូវជ័យជំនះនៃយុទ្ធនាការវាយប្រហារនិងក្រោកឈរឡើងនានិទាឃរដូវឆ្នាំ១៩៧៥​របស់​កងទ័ពនិងប្រជាជនវៀតណាម។ ក្នុងចំណោមកងទ័ពរំដោះឈានចូលទីក្រុង​ Sai Gon អ្នកកាសែត Tran Mai Hanh ពេលនោះក្នុងឋានៈជាបេសកជនពិសេសរបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាមចូលរួមយុទ្ធនាការហូជីមិញ ក៏មានវត្តមានដែរ។ រំលឹកឡើងវិញនូវពេលវេលាប្រវត្តិសាស្ត្រនៅពេល Sai Gon ត្រូវបានរំដោះ ប្រទេសជាតិដណ្ដើមបានឯករាជ្យនោះ អ្នកកាសែត Tran Mai Hanh ចែករំលែកថា៖

“ទិដ្ឋភាពវិមានឯករាជ្យពេលនោះគួរឲ្យចាប់អារម្មណ៍យ៉ាងខ្លាំង។ រថក្រោះរបស់កងទ័ពរំដោះក្រោយពីចូលក្នុងវិមានគឺសុទ្ធតែបង្វែរចុងកាំភ្លើងចេញទៅខាងក្រៅ ដើម្បីការពារវិមាន។ នៅខាងក្រៅ ប្រជាជនមកប្រមូលផ្ដុំពេញវិថី។ ហើយមន្ត្រីវៀតណាមសាធារណៈរដ្ឋចុះចាញ់អង្គុយរង់ចាំនៅទីលាន”។

អ្នកកាសែត Tran Mai Hanh ជាអ្នកកាសែតដំបូងរបស់វៀតណាមដែលជូនសេចក្ដីរាយការណ៍ស្ដីអំពីជ័យជំនះនៅវិមានឯករាជ្យនារសៀលថ្ងៃទី៣០ មេសា ឆ្នាំ១៩៧៥។ អត្ថបទនេះត្រូវបានចុះផ្សាយលើនាទីតស៊ូឯកាភាពរបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាមហើយត្រូវបានអានដ៏មហោឡារឹកក្នុងនាទីព្រឹត្តិការណ៍ពិសេសនា​រសៀល​​ថ្ងៃទី១ ខែឧសភា ឆ្នាំ១៩៧៥ របស់វិទ្យុសម្លេងវៀតណាមក្រោមប្រធានបទ “ទីក្រុងហូជីមិញត្រចះត្រចង់ផ្កាយមាស”៕

តាម VOV5-វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ