22/03/2016 09:32 GMT+7 Email Print Like 0

ទីក្រុងហូជីមិញជំរុញទំនាក់ទំនងជាមួយបណ្ដាតំបន់ក្នុងប្រទេសបារាំង


ទីក្រុងហូជីមិញជំរុញទំនាក់ទំនងជាមួយបណ្ដាតំបន់របស់បារាំង (Image: VNA)

នាថ្ងៃទី​២១ ខែ​មិនា ឆ្នាំ២០១៦ លោក Nguyen Thanh Phong ប្រធានគណៈ​កម្មាធិការ​ប្រជាជន​ទីក្រុង​ហូជីមិញ​បាន​ទទួល​ជួបសន្ទនា ជាមួយ​លោក​ Claude Bartolone ប្រធាន​រដ្ឋសភា​បារាំង​ ដែល​កំពុង​មាន​ដំណើរ​ទស្សន​កិច្ច​នៅ​វៀតណាម​។ វាយតំលៃខ្ពស់ចំពោះតួនាទី របស់បារាំងក្នុងជោគជ័យនៃសន្និសីទ​អនុសញ្ញា ក្របខ័ណ្ឌរបស់ អ.ស.ប. ស្តីពីបំរ៉ែបំរួល​អាកាស​ធាតុលើកទី ២១​ (COP 21) លោក Nguyen Thanh Phong បាន​ចាត់ទុក​ថា៖ លទ្ធផល​ពោល​ខាង​លើ​ត្រូវ​បាន បង្ហាញ​នូវកិច្ចសន្យាយ៉ាងខ្លាំងក្លា នៃប្រទេសនានាស្តីពីបំរ៉ែបំរួល​អាកាសធាតុ។ ទីក្រុង​ហូជីមិញ (ភាគ​ខាង​ត្បូង​វៀតណាម​) នឹងសហការនិង​ចូលរួម​អនុវត្តបណ្ដា កិច្ចសន្យានេះ។ លោក Nguyen Thanh Phong មានគោល​បំណងថា៖ ប្រធានរដ្ឋ សភាបារាំងនឹងគាំទ្រជំរុញទំនាក់​ទំនង រវាងទីក្រុង​ហូជីមិញ​ជាមួយ​តំបន់នា​នាក្នុ​ង​ប្រទេស​បារាំង ធ្វើទំនាក់ទំនងភាគីទាំងពីកាន់តែ​ស៊ីជម្រៅ។ ប្រធាន​រដ្ឋស​ភាបារាំង លោក Claude Bartolone បាន​ឲ្យដឹង​ថា​៖ ដំណើរទស្សនកិច្ចលើកនេះគឺសំដៅបង្កើនទំនាក់ទំនង រវាងបារាំងនិង​វៀតណាម​ឲ្យបាន​ខ្លាំង​ក្លាថែម​ទៀត​៕
 

តាម VOV5 – វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ