14/06/2017 09:38 GMT+7 Email Print Like 0

ទីក្រុងហូជីមិញជំរុញខ្លាំងកិច្ចសហប្រតិបត្តិការជាមួយទីក្រុង Daejeon កូរ៉េខាងត្បូង


ទីក្រុងហូជីមិញជំរុញខ្លាំងកិច្ចសហប្រតិបត្តិការជាមួយទីក្រុង Daejeon កូរ៉េខាងត្បូង (Internet) 

នាព្រឹកថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០១៧ លោក Nguyen Thanh Phong ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង​ហូជី​មិញបានអញ្ជើញទទួលជួបសន្ទនាជាមួយលោក Kwon Sun Taik អភិបាលក្រុង Daejeon (កូរ៉េខាងត្បូង) ដែល​កំពុងបំពេញទស្សនកិច្ចការងារនៅទីក្រុងហូជីមិញ។ លោក Nguyen Thanh Phong បានសម្ដែងសេចក្ដីសប្បាយរីករាយចំពោះទំនាក់ទំនងសហប្រតិបត្តិការ មិត្តភាពរវាងវៀតណាមនិងកូរ៉េខាងត្បូង រួមទាំងរវាងទីក្រុងហូជីមិញនិងបណ្ដាតំបន់របស់កូរ៉េខាងត្បួង ក្នុងនោះមានទីក្រុង Daejeon ដែលកំពុងអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃយ ហើយនាំមកនូវប្រសិទ្ធភាពជាក់ស្ដែង។ លោកបានសង្កត់ធ្ងន់ថាការិយាល័យតំណាងរបស់ទី​ក្រុង​ Daejeon ដែលត្រូវបានសម្ពោធនៅទីក្រុងហូជីមិញនេះនឹងរួមចំណែកយ៉ាងសកម្មជំរុញទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពរវាងទីក្រុងហូជីមិញនិងទីក្រុង Daejeon ជាពិសេសលើវិស័យដែល Daejeon មានឧត្តមភាព ហើយទីក្រុងហូជីមិញកំពុងផ្ដល់អាទិភាពអភិវឌ្ឍន៍ដូចជា៖ បច្ចេកទេសបច្ចេកវិទ្យាខ្ពស់ បទពិសោធន៍និងបច្ចេកវិទ្យាកសាងទីក្រុងឆ្លាត។

នាថ្ងៃដដែល ការិយាល័យតំណាងរបស់ទីក្រុង Daejeon ប្រចាំនៅទីក្រុងហូជីមិញត្រូវបានសម្ពោធនៅខ័ណ្ឌទី ១​៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ