13/09/2016 10:35 GMT+7 Email Print Like 0

ទីក្រុងហូជីមិញជួយឧបត្ថម្ភប្រាក់ចំនួន៤០ពាន់លានដុងសម្រាប់មូលនីធិ “ដើម្បីកោះសមុទ្រមាតុប្រទេស”


កម្មវិធីសម្តែងសិល្បៈ

នាយប់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦ នៅក្នុងកម្មវិធីជួបប្រាស្រ័យសិល្បៈ “ឆ្ពោះទៅព្រំដែនកោះសមុទ្រមាតុ​ប្រទេស​”​ ឆ្នាំ២០១៦នោះ ប្រជាជននិងសម្បុរសជនទីក្រុងហូជីមិញបានរៃអង្គាសប្រាក់ជាង៤០ពាន់លានដុងចូលក្នុងមូលនីធិ “ដើម្បីកោះសមុទ្រមាតុ ប្រទេស”។​នៅក្នុងកម្មវិធីនេះ ទស្សនិកជននឹងបានតាមដាននូវឯកសារស្តីពី​ចំ​ណងសាមគ្គីរវាងកងទ័ពនិងប្រជាជននៅតាមព្រំដែនកោះសមុទ្រនិងបានជួបប្រាស្រ័យ ផ្ទាល់ជាមួយយុទ្ធជនជាកងកម្លាំងការពារព្រំដែន បូលីសសមុទ្រ ដែលកំពុងបំពេញភារកិច្ចការពារមាតុប្រទេសព្រំដែននិងកោះសមុទ្រមាតុប្រទេស។​

លោក Quach Cuong អ្នកដឹកនាំក្រុមហ៊ុន Saigon Co.op ជាអង្គភាពមួយក្នុងចំណោមអង្គភាពផ្តល់ជំនួយសម្រាប់មូលនីធិនេះបានឲ្យដឹងថា៖        “តាមរយៈកម្មវិធីនេះ យើងខ្ញុំសង្ឃឹមនិងជឿជាក់ថា សង្គមវៀតណាមទាំង​មូល នឹងរួមកម្លាំងកាយចិត្ត រួមជាមួយប្រជាជន និងយុទ្ធជននៅតាមតំបន់ព្រំដែន កោះសមុទ្រនានា ដើម្បីប្រជាជននិងយុទ្ធជននៅតាមព្រំដែនកោះសមុទ្រនឹងនរចិត្តការពារ អធិបតេយ្យភាពព្រំដែន អធិបតេយ្យភាព​កោះសមុទ្រវៀតណាម”៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ