10/02/2018 05:56 GMT+7 Email Print Like 0

ទីក្រុងហូជីមិញជួបសំណេះសំណាលជាមួយតំណាងស្ថាប័នបរទេស

ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណី ឆ្នាំចសំរឹទ្ធស័ក២០១៨ នោះ នាថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៨ គណៈ កម្មាធិការប្រជាជនទីក្រុងហូជីមិញបានរៀបចំពិធីជួបសំណេះសំណាលជាមួយតំណាងស្ថាប័នបរទេសប្រចាំ នៅទីក្រុងហូជីមិញ សំ​ដៅ​រឹត​បន្តឹងចំណងមិត្តភាពសហ ប្រតិបត្តិការរវាងទីក្រុងជាមួយមិត្តភក្តិអន្តរជាតិ។

នៅទីនេះ លោក Nguyen Thanh Phong ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ បានសង្កត់ធ្ងន់ថា ៖ ឆ្នាំ ២០១៧ បានគូសសញ្ញានូវជោគជ័យលើវិស័យកិច្ចការបរទេសរបស់វៀតណាម និងទីក្រុងហូជីមិញ។ លោក Nguyen Thanh Phong សម្តែងនូវការជឿជាក់ថាតំណាងស្ថាប័នអន្តរជាតិនិងមិត្តភក្តិអន្តរជាតិនឹងបន្តរួមជាមួយរដ្ឋអំណាច​និងប្រជាជនទីក្រុងហូជីមិញនឹងរួមចំណែកសម្រាប់កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍរបស់ប្រទេសនីមួយ​ៗ ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ