11/01/2018 09:19 GMT+7 Email Print Like 0

ទីក្រុងហូជីមិញជម្រុញកិច្ចសហប្រតិបត្តិការជាមួយសម្ព័ន្ធសមាគមសហគ្រាសអឺរ៉ុប

នារសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨ លោក Nguyen Thanh Phong ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង​ហូជីមិញ​បានអញ្ជើញទទួលជួបជាមួយលោក Nicolas Audier ប្រធានសម្ព័ន្ធសមាគមសហគ្រាសអឺរ៉ុបប្រចាំនៅ វៀតណាម (EuroCham)។ 

ទិដ្ឋភាពនៃជំនួបធ្វើការ (រូបថតៈ hcmcpv.org.vn)

នៅទីនេះ លោក Nguyen Thanh Phong បានអំពាវនាវជម្រុញកិច្ចសហប្រតិបត្តិការនិងវិនិយោគជាមួយសហគ្រាសអឺរ៉ុបលើបណ្តាវិស័យកសាងមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ កសាងនគរឆ្លាតនិងដោះស្រាយរាល់បញ្ហាស្តីពីបរិស្ថាននគរ ជាដើម។

លោក Nicolas Audier បានឲ្យដឹងថា ក្នុងឆ្នាំ២០១៨ EuroCham បានរៀបចំផែនការអនុវត្តនូវកម្មវិធីសហប្រតិបត្តិការជាមួយទីក្រុងហូជីមិញនិងតំបន់នានា ក្នុងនោះ ពន្លឿនការផ្សព្វផ្សាយសក្កានុភាពសេដ្ឋកិច្ចរបស់ទីក្រុងហូជីមិញទៅដល់ជាមួយសហគ្រាសអឺរ៉ុបនានា ជាពិសេស ចលនាឲ្យបណ្តារដ្ឋសភានៃប្រទេសអឺរ៉ុបមួយចំនួន​អនុម័តលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - EU (EVFTA) ផងដែរ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ