23/02/2018 14:42 GMT+7 Email Print Like 0

ទីក្រុងហូជីមិញចំណាយប្រាក់ប្រមាណ១.៤០០ពាន់លានដុងដើម្បីថែទាំបុណ្យ Tetសំរាប់ប្រជាជន

ដោយទិសស្លោក​ “សាមគ្គីភាព សប្បាយ រីករាយ សុវត្ថិភា​ពនិងសន្សំសម្ចៃ” នោះ ទី​ក្រុងបាន​អនុវត្តន៍​ប្រកបដោយ​ប្រសិទ្ធ ភា​ពនូវគោលនយោបាយសុខុមាលភាពស​ង្គម ថែទាំជីវភាពរស់នៅទាំងខាង​ សម្ភារៈនិងស្មារតីសំរាប់មុខសញ្ញាគោល​នយោបាយ ជនមានគុណូបការៈ​ ជន ក្រីក្រ និងកុមារមាន​ជីវភាពរស់នៅលំបាកពិសេស ​ដោយការចំណាយថវិកាស​រុបប្រមាណ​១.៤០០ ពាន់​លានដុង​។


សកម្មភាពសាកសួរសុខទុក្ខនិងជូនអំណោយចំពោះមុខសញ្ញាគោលនយោបាយនៅទីក្រុងហូជីមិញ (រូបថត៖ danviet.vn)

នាព្រឹកថ្ងៃទី២២ ខែ​កុម្ភៈ ឆ្នាំ​២០១៨ គណៈកម្មាធិការប្រជាជនទី​ក្រុងហូជីមិញ ភាគខាង ត្បូងវៀ​តណាម បាន​ប្រជុំ​បូកសរុបការ​ងាររៀបចំ ថែទាំបុណ្យ Tet ប្រពៃ​ណីឆ្នាំ ២០១៨សំរាប់ប្រជា​ជនក្នុង​ទីក្រុង។ ដោយ​ទិសស្លោក​ “សាមគ្គីភាព សប្បាយ រីករាយ​ សុវត្ថិភាពនិងស​ន្សំសម្ចៃ​” នោះ ទីក្រុងបានអនុវត្តន៍​ប្រកប​ដោយ​ប្រសិទ្ធ​​ភាព​នូវ​គោលនយោបាយសុខុមាលភា​ពសង្គម ថែទាំជីវភាពរស់នៅទាំងខា​ង សម្ភារៈ​និងស្មារតីសំរាប់មុខសញ្ញា​គោលនយោបាយ ជនមានគុណូប​ការៈ ជន ក្រីក្រ និង​កុមារមាន​ជីវភាពរស់​នៅលំបាកពិសេស ដោយការចំណា​យថវិកាសរុបប្រមាណ១.៤០០ ពា​ន់លានដុ​ង។ ប្រធាន​គណៈកម្មាធិការ​ប្រជាជន​ទីក្រុង​ហូជីមិញលោក ​Nguyen Thanh Phong ឲ្យដឹងថា៖​
 
“ឆ្នាំនេះ ទីក្រុង​បានរៀបចំល្អនូវសកម្មភាព​ថែទាំ ទទួលបុណ្យ Tet ប្រពៃណី ឆ្នាំច សំរឹទ្ធ​ស័ក្រ។ ប្រជាជនទទួ​លបុណ្យ Tet ប្រក​បដោយក្ដីសប្បាយរីករាយនិង សុវត្ថិ​ភាព សន្តិសុខសណ្ដាប់ធ្នាប់ត្រូវបា​នធានា​ដែរ។”
 
ក្នុងឱកាសនេះ ទីក្រុងហូជី​មិញក៏បានរៀបចំពិធីបុណ្យផ្កានិទាឃរដូវចំនួន២ ​និងផ្សារផ្កា Tet ជាង១៣០​កន្លែង ដើម្បី​ចម្រើតម្រូវ​ការទស្សនានិងលក់ទិញរបស់ ប្រជាជន​ទីក្រុង៕

 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ