26/08/2016 11:08 GMT+7 Email Print Like 0

ទីក្រុងហូជីមិញគាំទ្រវិនិយោគិនបរទេសបោះទុនចូលក្នុងវិស័យមានតំលៃកំណើនខ្ពស់


ទីក្រុងហូជីមិញគាំទ្រវិនិយោគិនបរទេសបោះទុនចូលក្នុងវិស័យមានតំលៃកំណើនខ្ពស់
ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ លោក Nguyen Thanh Phong បានអះអាងដូច្នេះ នៅក្នុងជំនួបសន្ទនាជាមួយលោក Mark Edward Tucker ប្រធាននិងជាអគ្គនាយកប្រតិបត្តិសម្ព័ន្ធក្រុមហ៊ុនធានារ៉ាប់រង​ AIA នារសៀលថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០១៦ នៅទីក្រុងហូជីមិញ ។ លោក Nguyen Thanh Phong បានអោយដឹង​ថា​៖​ គោល​ដៅរបស់ទីក្រុងគឺខំប្រឹងប្រែងក្លាយទៅជាមជ្ឈ​មណ្ឌលហិរញ្ញវត្ថុ ពាណិជ្ជកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យាក្នុងតំបន់អាស៊ីអាគ្នេយ៍ ​ដែលក្នុងនោះ មណ្ឌលនគរ Thu Thiem នឹងក្លាយទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ច ​និងហិរញ្ញវត្ថុ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ ទីក្រុងជានិច្ចកាលប្រមូលផ្តុំអភិ​វឌ្ឍន៍វិស័យមានតំលៃកំណើនខ្ពស់ដូចជា៖សេវាកម្មហិរញ្ញវត្ថុ ធនាការ ធានារ៉ាប់​រង និងទេសចរណ៍។ ដូច្នេះ ថ្នាក់ដឹកនាំទីក្រុងហូជីមិញជានិច្ចកាលផ្ទៀងស្ដាប់​និងសន្យារួមដំណើរជាមួយសហគ្រាសបរទេស ដើម្បីដោះស្រាយការជំពាក់ជំពិនក្នុងពេល​វិនិយោគនៅទីក្រុង៕
តាម VOV5 - វិទ្យុសម្លេង​វៀតណាម
បណ្តាព័ត៌មានបានផ្សាយ