07/10/2018 11:50 GMT+7 Email Print Like 0

ទីក្រុងហាណូយបង្កើនកិច្ចសហប្រតិបត្តិការជាមួយអង់គ្លេសក្នុងវិស័យជាច្រើន

នាថ្ងៃទី ៥ ខែតុលា ឆ្នាំ២០១៨ ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយលោក  Nguyen Duc Chung បានអញ្ជើញជួបធ្វើការជាមួយបេសកជនពិសេសទទួលបន្ទុកពាណិជ្ជកម្ម របស់នាយករដ្ឋមន្ត្រីអង់គ្លេសលោក Edward​ Vaizey ដែលកំពុងបំពេញទស្សនកិច្ចការងារ នៅវៀតណាម។

ទិដ្ឋភាពនៃជំនួប

ក្នុងជំនួបនេះ ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ លោក Nguyen Duc Chung បានលើកឡើងថា នៅពាក់កណ្តាលឆ្នាំ២០១៩ ទីក្រុងហាណូយ នឹងរៀបចំកម្មវិធីផ្សព្វផ្សាយពាណិជ្ជកម្មមួយនៅទីក្រុងឡុងសំដៅឧទ្ទេសនាមអំពីសក្តានុពលនិងឱកាសសំរាប់វិនិយោគិនអង់គ្លេស។ ទីក្រុងហាណូយបានលើកទឹកចិត្តឱ្យបណ្ដាអង្គភាពអាជីវកម្មអង់គ្លេសធ្វើការវិនិយោគលើវិស័យពាណិជ្ជកម្ម កសិផល រុក្ខផល នេសាទនិង ទេសចរណ៍។
លើសពីនេះទៅទៀត ទីក្រុងហាណូយនិងទីក្រុងឡុងដ៍ក៏ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងប៉ូលីសដើម្បី​ទប់ស្កាត់ឧក្រិដ្ឋកម្ម៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ