31/08/2018 10:32 GMT+7 Email Print Like 0

ទីក្រុងហាណូយនាំមុខគេនៅទូទាំងប្រទេសអំពីការទាក់ទាញទុន FDI


 រោងចក្រផលិតរថយន្តមួយនៅវៀតណាម

 វៀតណាមមានគម្រោងការណ៍វិនិយោគនៅឯបរទេសចំនួន ៩៣ ​ដែលបាន ផ្តល់វិញ្ញាបនបត្រវិនិយោគថ្មី។ តាម​​អគ្គនាយកដ្ឋានស្ថិតិវៀតណាមថា តាំងពី​ដើមឆ្នាំ ដល់ពាក់កណ្ដាលខែសីហា ឆ្នាំ២០១៨​ ប្រទេស​ទាំងមូល​ទាក់​ទាញ​បានគម្រោងការណ៍វិនិយោគផ្ទា​ល់ពីបរទេស  (FDI) ចំនួន ១៩០០ ដែលមានទុនចុះបញ្ជីចំនួ​ន ១៣,៤ ពាន់​លាន​ដុល្លារអាមេរិក​។ ក្នុងនោះ ផ្នែកឧស្សាហកម្មកែច្នៃ និងផលិតកម្មទាក់ទា​ញបានទុន FDI ច្រើ​នបំ​ផុត​។​
 
នា​បច្ចុប្បន្ន នៅទូទាំងប្រទេសមានខេត្ត និងក្រុង ចំនួន ៥២ ចំណុះបជ្ឈឹម មាន​គម្រោង​ការណ៍​វិនិយោគ​ផ្ទាល់ពី​បរទេស​ក្នុងរយៈពេល ៨ ខែ។ ក្នុងនោះ ទីក្រុងហាណូយ​មានទុនចុះបញ្ជីច្រើនបំផុត ពោ​លគឺ​ ៥ ពាន់​លាន​ដុល្លារអាមេរិក​។ បន្តាប់មកគឺ  ខេត្ត Ba Ria -​Vung Tau   ខេត្ត Binh Duong  និងទីក្រុងហូជីមិញ។
​ 
ក្នុង​ចំណោមប្រទេសនិងតំបន់ដែនដីចំនួន ៦៦ ដែលមានគម្រោងការណ៍វិនិយោគនៅវៀតណាមក្នុងរយៈពេល ៨ ខែ​ ឆ្នាំ២០១៨ នោះ ជប៉ុនគឺជាវិនិយោគិនធំបំផុត បន្ទាប់មកគឺ កូរ៉េខាងត្បូង និងសឹង្ហបុរី។ វៀត​ណាម​មាន​គម្រោង​ការណ៍វិនិយោគនៅឯបរទេសចំនួន ៩៣ ដែលបាន ផ្ត​ល់វិញ្ញាបនបត្រវិនិយោគថ្មី។ ជាទូទៅ​ ក្នុងរយៈ​ពេល​ ៨ ខែ កន្លងទៅ ទុនវិនិយោគសរុបរបស់វៀតណាមនៅឯបរទេសគឺទទួលបាន ៣១៣,៥ លានដុល្លារ​អាមេរិក​ លើវិសស័យ ហិរញ្ញវត្ថុ ធនាគារ កសិកម្ម រុក្ខាកម្ម ជលផល​ និងឧស្សាហកម្មកែច្នៃ៕

តាម VOV5 -  ​វិទ្យុសំឡេង​​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ