29/07/2018 09:32 GMT+7 Email Print Like 0

ទីក្រុងហាណូយប្តេជ្ញាឈ្នះរាល់ការលំបាកនិងបណ្ហាប្រឈមដើម្បីនាំ Thang Long - Ha Noi ឡើងកម្ពស់ថ្មី


ប្រធានរដ្ឋ លោក Tran Dai Quang អញ្ជើញប្រគល់គ្រឿងឥស្សរិយយសឯករាជ្យថ្នាក់ទីជូនចំពោះបក្សភាគ រដ្ឋអំណាចនិងប្រជាជនរដ្ឋធានីហាណូយ

 ពិធីអបអរសាទរខួបលើកទី១០ នៃទិវាទីក្រុងហាណូយកែសម្រួលព្រំដែនដីរដ្ឋបាល (ថ្ងៃទី១សីហា ២០០៨-ថ្ងៃទី១សីហា​ឆ្នាំ២០១៨) និងទទួលគ្រឿងឥស្សរិយយសឯករាជ្យថ្នាក់ទីមួយ បានប្រារព្ធនៅមជ្ឈមណ្ឌលសន្និសីទ្ធជាតិ នាព្រឹក​ថ្ងៃទី២៨ ខែសីហា ឆ្នាំ​២០១៨។
 
អញ្ជើញ​ថ្លែងមតិក្នុងពិធី ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអះអាងថា ការកែ​សម្រួល​ព្រំដែន​ដីរដ្ឋបាលហាណូយ ជាព្រឹត្តិការណ៍មានអត្ថន័យសំខាន់ពិសេស ជួយឲ្យទីក្រុងហាណូយ​មាន​លំហ​អភិវឌ្ឍន៍​រដ្ឋធានីអរិយ្យធម៌ ទំនើបដោយចក្ខុវិស័យមិនត្រឹមតែ២០ដល់៣០ឆ្នាំប៉ុណ្ណោះ ថែមទាំង​រយៈ​វែង​ជាង​ទៀត​ដែរ​។ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថា ដើម្បី​កសាង​និង​អភិវឌ្ឍន៍​រដ្ឋធានី​អរិយ្យធម៌​ ទីក្រុងហាណូយ ត្រូវផ្តោតសំខាន់លើខ្លឹមសារមួយចំនួន៖ “បន្តពង្រីកសក្តានុភាពនិង​បៀប​ខ្លាំង​របស់​រដ្ឋធានី ជម្រុញការអភិវឌ្ឍអភិវឌ្ឍសេដ្ឋកិច្ចបញ្ញា ធានាឲ្យ​សេដ្ឋកិច្ច​រដ្ឋធានី​មាន​ការអភិវឌ្ឍ​ឆាប់​រហ័ស​និង​ចីរភាព បន្តមានការរួមចំណែកសំខាន់ទៅក្នុងដំណើរការផ្លាស់ប្តូរថ្មីរូបសណ្ឋានកំណើន ដោយត​ភ្ជាប់​ជាមួយ​ការរៀប​ចំឡើងវិញខឿនសេដ្ឋកិច្ច លើកកម្ពស់ទិន្ន​ផល។ ទីក្រុងត្រូវ​ធ្វើឲ្យ​បាន​ល្អថែម​ទៀត​ការ​ងា​រ​រៀប​ចំផែ​នកា​រមេនិងគ្រប់គ្រងផែនការមេ។ ជាពិសេស លើកកម្ពស់សមត្ថភាព​គ្រប់គ្រង​នគររួម​ជាមួយ​ការថែទាំ​កសាង​ជន​បទថ្មី។

រួ​មជាមួយគ្នានោះ ថ្នាក់ដឹកនាំទីក្រុងត្រូវបន្តផ្តោតការយកចិត្តទុកដាក់ វិនោ​យោគ​លើការ​អភិវឌ្ឍ​បុព្វហេតុ​វប្បធម៌ កសាងជនហាណូយ​អរិយ្យធម៌ រក្សាសណ្តាប់ធ្នាប់ សុវត្ថ​ភាពសង្គម ធានាយុត្តិធម៌ស​ង្គម លើក​កម្ពស់​ជីវភាព​រស់នៅរ​បស់ប្រជាជ​ន៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ