02/02/2018 07:16 GMT+7 Email Print Like 0

ទីក្រុងហាណូយទាក់ទាញទស្សនិកជនលើបណ្តាញទូរទស្សន៍ខ្សែកាប CNN

យុទ្ធនាការផ្សព្វផ្សាយរូបភាពទីក្រុងហាណូយលើបណ្តាញទូរទស្សន៍ខ្សែកាប CNN ទទួលបានសញ្ញាល្អ។ យោងតាមការស្តង់មតិមានទស្សនិកជនចំនួន ៦២% ដែលទស្សនា CNN នោះ សុទ្ធតែឲ្យដឹងថា ស្គាល់អំពីយុទ្ធនាការផ្សព្វផ្សាយទេសចរណ៍ ទីក្រុងហាណូយ។

លោកស្រី Sunita Rajan អនុប្រធានជាន់ខ្ពស់ CNN អន្តរជាតិតំបន់ អាស៊ី-ប៉ាស៊ីហ្វិកឲ្យដឹងថា  CNN នឹងឧទ្ទេសនាមអំពីទីក្រុងហាណូយទៅកាន់ពិភព លោក។ លោកស្រីសំណេះសំណាលថា៖

“ឆ្នាំ២០១៨ នេះ CNN នឹងបញ្ចាំងការផ្សព្វផ្សាយទេសចរណ៍ហាណូយក្នុងរយៈ ពេល ៣០ នាទី។ ក្រៅពីខ្លឹមសារស្តីពីសារព័ត៌មាន CNN កំពុងមានទិសដៅធ្វើកម្មវិធីហាណូយ ទីមកដល់ទេសចរណ៍ នឹងចេញផ្សាយនាខែមិថុនាឆ្នាំ២០១៨ខាងមុខ”។

ឆ្នាំ២០១៧ មន្ទីទេសចរណ៍ហាណូយបានអនុវត្តន៍កម្មវិធីសហប្រតិបត្តិការ ជាមួយបណ្តាព័ត៌មានទូរទស្សន៍ខ្សែកាប CNN ដោយផ្សព្វផ្សាយអំពីទីក្រុងហាណូយ លើកាណាល CNN អន្តរជាតិនៅតំបន់ចំនួន ៤ គឺអាស៊ី-ប៉ាស៊ីហ្វិក អាស៊ីខាងត្បូង អាមេរិកខាងជើង អឺរ៉ុបនិងមជ្ឈឹមប៉ូព៌ា៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ