03/08/2020 13:55 GMT+7 Email Print Like 0

ទីក្រុងហាណូយតភ្ជាប់ការដោះដូរផលិតផល OCOP


 ផលិតផល OCOP នៃភូមិគ្រឿងភាជន៍ Bat Trang ទីក្រុងហាណូយ

 

កម្មវិធី “ឃុំមួយផលិតផលមួយ” (ហៅកាត់ថា OCOP) ត្រូវបានរដ្ឋាភិបាល អនុម័តកាលពីខែឧសភាឆ្នាំ២០១៨ សំដៅ​រួមចំណែកទៅក្នុងការអនុវត្តកម្មវិធី គោលដៅជាតិស្ដីពីការកសាងជនបទថ្មី។ រដ្ឋធានីហាណូយ ដែលជា​មជ្ឈមណ្ឌល OCOP ធំបំផុតលើទូទាំងប្រទេស កំពុងជំរុញខ្លាំងការតភ្ជាប់ដោះដូរផលិតផល OCOP ជាមួយ​តំបន់​ផ្សេង​ៗទៀត។
 
ចំណុចស្នូល​នៃកម្មវិធី OCOP នោះគឺការអភិវឌ្ឍផលិតផលកសិកម្ម ក្រៅ ពីកសិកម្ម និងសេវាកម្ម​ដែល​ជាឧត្តម​ភាព នៃតំបន់នីមួយៗតាមសង្វាក់តម្លៃ។ ផលិតផល OCOP ត្រូវបានវាយតម្លៃតាមចំណាត់ថ្នាក់ចំនួន៥ (ពីផ្កាយ១ដល់​ផ្កាយ៥) ក្នុងនោះថ្នាក់ផ្កាយ៥ធានាបាននូវគុណភាពអន្តរជាតិ។ គោលដៅនៃកម្មវិធី OCOP ជាតិដល់ឆ្នាំ​២០២០ គឺមានផលិតផលប្រមាណ២៥០០ ក្នុងនោះទីក្រុង ហាណូយមានផលិតផលប្រមាណ១០០០។ លោក Ta Van Tuong នាយក រងមន្ទីរកសិកម្មនិងអភិវឌ្ឍជនបទទីក្រុងហាណូយបានសង្កត់ធ្ងន់ថា៖
 ​
“កម្មវិធី OCOP ជួយឲ្យផលិតផលមានម៉ាកយីហោ បទដ្ឋាននិងឈ្មោះ ដោយឡែក។ កាលណា​ដែល​ផលិត​ផល​មួយ​ត្រូវ​បានបញ្ជាក់ជាផលិតផល OCOP រួចហើយ ទើបយកទៅដោះដូរបាន។ ប្រសិនបើ ជាផលិត​ផ​ល​មិន​ទាន់​កែច្នៃ​ គឺ ត្រឹមដាក់លក់ដោយផ្ទាល់នៅតាមផ្សារប្រពៃណីតែប៉ុណ្ណោះ។ ចំណែកឯផលិត ផល OCOP អាច​ជ្រៀត​ចូល​ក្នុង​កាណាល់ចែកចាយទំនើបៗដូចជាផ្សារទំនើប មជ្ឈមណ្ឌលពាណិជ្ជកម្ម ហើយ​ជាពិ​សេស​គឺក្នុង​បណ្ដា​ពាណិជ្ជកម្ម​អេឡិច ត្រូនិក។ ប្រការនេះជួយបង្កើនតម្លៃរបស់ផលិតលក៏ដូចជាចូលជិតជាមួយអ្នកប្រើ ប្រាស់យ៉ាង​ល្អបំផុត”។
 
ជារៀងរាល់​ឆ្នាំ បន្ទាប់ពីមានផលិតផល OCOP ថ្មីៗ ទីក្រុងហាណូយតែងតែ រៀបចំសកម្ម​ភាព​ពន្លឿន​ពាណិជ្ជកម្ម​ជាច្រើនដូចជាសិក្ខាសាលាតភ្ជាប់ការដោះដូរផលិតផល និងពិព័រណ៍ផលិតផល OCOP ហាណូយជាមួយ​តំបន់ផ្សេងៗ ពិធី បុណ្យផលិតផលនៃភូមិរបរនិងទំនិញកសិផល ចំណីអាហារហាណូយបើក ទូលាយ ជាដើម​។ នាពេលខាងមុខនេះ ទីក្រុងហាណូយនឹងកសាងមជ្ឈមណ្ឌល ច្នៃប្រឌិត រចនានិងឧទ្ទេសនាម​ផលិតផល​ OCOP ដោយផ្សាភ្ជាប់នឹងសេវាទេស ចរណ៍។ លោកស្រី Ha Thi Vinh ប្រធាន​សមាគមន៍​សិប្បកម្ម​វិចិត្រ​សិល្បៈ​និងភូមិ របរហាណូយបានឲ្យដឹងថា៖
 
“ការផ្លាស់ប្ដូរថ្មី​និងច្នៃប្រឌិតផលិតផល OCOP មានសារសំខាន់ណាស់។ យើងខ្ញុំបានកសាង​មជ្ឈមណ្ឌល​ផ្សព្វផ្សាយ​ភូមិរបរ​វៀតណាមនៅភូមិ Bat Trang រួចហើយ។ នេះជាទីកន្លែងដើម្បីឲ្យផលិតផល OCOP របស់ហាណូយ​ជួប​ប្រា ស្រ័យជាមួយផលិតផល OCOP លើទូទាំងប្រទេស ព្រមទាំងផ្ដល់នូវឱកាសដើម្បី ពន្លឿន​ពាណិជ្ជកម្ម​ផងដែរ។ រាល់ផលិតផលសិប្បកម្មវិចិត្រសិល្បៈដ៏ល្អប្រណិត នៅតាម​ភូមិរ​បរនា​នារ​បស់​ទីក្រុង​ហាណូយ​ អាចប្រកួតប្រជែងជាមួយទីផ្សារអន្តរ ជាតិ។ ប្រសិនបើភូមិរបរសិប្បកម្មទាំងនោះមានការអភិវឌ្ឍ យើងនឹង​ទាក់ទាញ បាននូវពលករយ៉ាងច្រើនសន្ធឹកសន្ធាប់”។
 ​
សមាគមន៍អ្នកលក់រាយវៀតណាមបានអំពាវនាវឲ្យបណ្ដាផ្សារទំនើបនិង ហាង​លក់​ទំនិញ​នានា​នៅក្នុង​ទីក្រុង​ហាណូយ ក៏ដូចជាលើទូទាំងប្រទេសចូលរួមជំនួបប្រាស្រ័យជាមួយម្ចាស់អាជីវកម្ម OCOP ដើម្បីពិភាក្សា​អំពី​សកម្មភាព​ជួញដូរ ​ទំនិញ។ លោកស្រី Bui Thi Thanh Ha នាយិកាសហករណ៍ផលិតកម្មកសិកម្ម Thanh Ha នៅស្រុក Thuong Tin ទីក្រុងហាណូយ បានឲ្យដឹងថា៖
 
“កម្មវិធី OCOP មានអត្ថន័យជាក់ស្ដែង ដោយមានក្រមបទដ្ឋានវាយតម្លៃ ផលិតផល​គ្រប់ជ្រុង​ជ្រោយនិង​យ៉ាងល្អិ​តល្អន់។ អាស្រ័យដោយទទួលបានវិញ្ញាបន បត្រ ផលិតផលរបស់​យើងខ្ញុំត្រូវ​បានស្គាល់​ដល់យ៉ាង​ទូលំទូលាយ​។ នាបច្ចុប្បន្ន សហករណ៍របស់យើងខ្ញុំផ្គត់ផ្គង់ផលិតផលសម្រាប់ផ្សារទំនើប Big C Aeon និង Lotte ហើយតាមរ​យៈផ្សា​រទំនើបនេះ ផលិតផលត្រូវបានបញ្ជូនទៅកាន់ខេត្ត ​ក្រុងនៅជុំវិញទីក្រុងហាណូយដូចជា Bac Giang Hai Phong Quang Ninh”។
 
កម្មវិធីតភ្ជាប់ការដោះ​ដូរផលិតផល OCOP នៅតាមតំបន់នីមួយៗបានរួម ចំណែកជួយឲ្យកម្មវិធី OCOP ជាតិមានការអភិវឌ្ឍ​យ៉ាងលឿននិងប្រកបដោយ ចីរភាព។ អាស្រ័យហេតុនេះ ផលិតផល OCOP របស់​ហាណូយ​មិនត្រឹម​​តែត្រូវ បានស្គាល់ដល់យ៉ាងទូលំទូលាយនៅទីផ្សារក្នុងប្រទេសប៉ុណ្ណោះទេ ថែមទាំង ឈានទៅដល់​ទីផ្សារពិភពលោក​ទៀតផង៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ