21/01/2016 10:24 GMT+7 Email Print Like 0

ទីក្រុងហាណូយអំណរសាទរមហាសន្និបាតទូទាំងប្រទេសលើកទី១២របស់បក្ស


ទិដ្ឋភាពនៅទីក្រុងហាណូយ​អបអរសាទរមហាសន្និបាតបក្ស​ទូទាំងប្រទេសលើកទី១២​

នាប៉ុន្មានថ្ងៃនេះ វិថីនានា​នៅទីក្រុងហាណូយ បានតុបតែងលំអ សំដៅ​អបអរ​សាទរ​មហា​សន្និបាត​ទូទាំង​​ប្រទេស​លើកទី១២ របស់បក្ស​កុម្មុយ​និស្តវៀត​ណាម។ វិថី​ជាច្រើនពោរពេញទៅដោយ​ទង់​បក្ស​ទង់ជាតិ រួមទាំង​បដារ ស្ងើច​សរ​សើរបក្ស ស្ងើចសរសើរលោក​ប្រធាន​ហូជីមិញ។ លោក Dang Van Ho នៅវិថី Pham​ Van Dong បានឲ្យដឹងថា៖

​“នៅមហាសន្និបាតណាក៏ដោយ គឺប្រជាជនបានរស់នៅក្នុង​បរិយាកាស ត្រៀមរៀបចំយ៉ាង​ផុល​ផុស។ មនុស្ស​គ្រប់​រូប​បាន​រំពឹង​ទុក​លើការជោគ​ជ័យ​ របស់មហា​សន្និបាត តាមនោះដាក់ចេញទិស​ដៅថ្មី សម្រាប់ប្រទេសជាតិរឹង​មាំ ប្រជា​ជន​សម្បូធូធារ និងជីវភាពរស់នៅត្រូវបានកែលំអរ”។

​ក្នុងបរិយាកាសអំណរសាទរនូវព្រឹត្តិការណ៍នយោបាយដ៏សែនសំខាន់នេះ ប្រជាជន​នៅរដ្ឋធានី​និយាយ​ដោយ​ឡែក​និង​ប្រទេស​វៀត​ណាម និយាយរួមបាន ទន្ទឹងរង់ចាំនិងប៉ងប្រាថ្នាថាមហាសន្និបាត ទូទាំងប្រទេស​លើកទី​១២របស់​បក្ស នឹង​ទទួលបាន​ជោគជ័យ ព្រមទាំងដាក់ចេញគោលនយោបាយ​ល្អសម្រាប់​ការ អភិវឌ្ឍ​ប្រទេស​ជាតិ​នាពេល​ខាង​មុខ​៕

 

តាម VOV5 - វិទ្យុសមម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ