18/12/2016 10:51 GMT+7 Email Print Like 0

ទីក្រុងហាណូយរៀបចំសកម្មភាពវប្បធម៌សិល្បៈ​រំលឹកខួប​លើកទី​៧០​នៃទិវា​ប្រទេស​ជាតិ​ទាំង​មូលតស៊ូ​ប្រយុទ្ធ​

ក្នុងឪកាសរំលឹកខួបលើកទី៧០ នៃទិវា​ប្រទេស​ជាតិ​ទាំង​មូល​តស៊ូ​ប្រ​យុទ្ធថ្ងៃទី​១៩ ខែធ្នូ ឆ្នា២០១៦ នោះ សកម្មភាព​វប្បធម៌​សិល្បៈ​ជាច្រើន​បាន​ប្រព្រឹត្ត​ទៅនៅទីក្រុង​​ហាណូយ សំដៅ​រំលឹក​ឡើង​វិញ​ប្រពៃណី​បដិវត្តន៍​ដ៏អង់​អាច​ក្លាហាន​និង​បំផុស​ចលនា​ស្នេហាជាតិ​មោទនភាព​ជាតិ​ក្នុង​ប្រជាជន​គ្រប់​ស្រទាប់​។​ នាយប់ថ្ងៃទី​១៧​និង​ទី១៨ ខែធ្នូ នៅមជ្ឈមណ្ឌល​វប្បធម៌ កីឡា និង​បណ្តា​មណ្ឌល​ឧស្សាហកម្ម​នៃខ័ណ្ឌ​ស្រុក ទាំង​៣០​លើទូទាំង​ទីក្រុង​ហាណូយ បាន​ប្រព្រឹត្តទៅ​កម្ម​ វិធីសិល្បៈស្ងើចសរ​សើរ​បក្ស ស្ងើច​សរសើរ​លោក​ប្រធាន​ហូជីមិញ​ និង​ប្រពៃណីប្រវត្តិសាស្ត្រដ៏​រុង​រឿង​ របស់​កង ទ័ព​និង​ប្រជាជន​រដ្ឋធានី​។ នៅសួន​ឧទ្យាន Ly Thai To ក៏បានរៀបចំ​ការតាំង​​ពិព័រណ៍ រូបថត​និង​បញ្ជាំង​​ខ្សែភាព​យន្ត​ឯកសារ ស្តីពីរយៈ​ពេល៧​០ឆ្នាំ​នៃ​ទិវា​ប្រទេសជាតិ​ទាំង មូល​តស៊ូ​ប្រយុទ្ធ​៕
 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ