14/03/2015 13:46 GMT+7 Email Print Like 0

ទីក្រុងហាណូយពន្លឿនការនាំចេញផលិតផលសិប្បកម្មវិចិត្រសិល្បៈទៅទីផ្សារអឺរ៉ុបខាងជើង


ទីក្រុងហាណូយពន្លឿនការនាំចេញផលិតផលសិប្បកម្មវិចិត្រសិល្បៈទៅទីផ្សារអឺរ៉ុបខាងជើង 
(Image: VNA)

 
ក្នុងរយៈពេល ២ ថ្ងៃគឺថ្ងៃទី ៩ និងទី ១០ ខែមិនា ឆ្នាំ២០១៥ ក្រុមការងារននៃមន្ទី ឧស្សាហពាណិជ្ជក​ម្ម​ទីក្រុង​ហាណូយ​​ដឹកនាំដោយអនុប្រធាន លោក Dao Thu Vinh បានទៅបំពេញទស្សនកិច្ចការ​ងារនៅន័រ​វ៉ែស​សំដៅ​ផ្សព្វផ្សាយនិងស្វែរកដៃគូដើម្បី ពន្លឿនការនាំចេញផលិតផលសិប្បកម្មវិចិត្រសិល្បៈទៅទីផ្សារ​អឺរ៉ុប​ខាង​ជើង​។​ ក្រៅពី ការជួបសន្ទនាជាមួយបណ្តាតំណាងនៃសម្ព័ន្ធភាពសមាគមបណ្ដាអង្គភាពអាជីវកម្មន័រវ៉ែស (VIRKE)​ សាខាសភាពាណិជ្ជកម្មទីក្រុង Oslo និង ក្រុមហ៊ុន មួយចំនួនរបស់ន័រវ៉ែសដូចជា Senze of Joy Northen​ Gift AS Aurora Verksted AS ក្រុមការងារវៀតណាមបានរៀបចំការតាំងពិព័រណ៍ឧទ្ទេសនាម​ផលិតកម្ម​សិប្បកម្មវិចិត្រសិល្បៈថ្មីបំផុតដែលជាលទ្ធផលនៃកិច្ចសហប្រតិបត្តិការជាមួយសិប្បករអឺរ៉ុបខាង​ជើង។​ ថ្លែងមតិនៅការតាំងពិព័រណ៍នេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅន័រវែសលោកស្រី Le Thi Tuyet Mai និងនាយកពាណិជ្ជកម្ម VIRKE លោក Thomas Angell បានវាយតំលៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ​រវាង​បណ្ដាដៃគូវៀតណាមនិងន័រវែស ក្នុងសកម្មភាពពន្លឿនពាណិជ្ជកម្មទ្វេភាគី៕
 
តាម VOV5 -​​ វិទ្យុសម្លេង​វៀតណាម
 
 
បណ្តាព័ត៌មានបានផ្សាយ