13/01/2017 09:27 GMT+7 Email Print Like 0

ទីក្រុងហាណូយដាក់គោលដៅទទួលបានភ្ញៀវទេសចរចំនួន២៣លាននាក់ក្នុងឆ្នាំ២០១៧

ទីក្រុងហាណូយដាក់គោលដៅទទួលបានភ្ញៀវទេសចរចំនួន ២៣ លាននាក់ក្នុងឆ្នាំ២០១៧។ គោលដៅនេះត្រូវបាននាំចេញនៅក្នុងសន្និសីទអនុវត្តភារកិច្ចអភិវឌ្ឍន៍ទេសចរណ៍ទីក្រុងហាណូយសម្រាប់ឆ្នាំ២០១៧ នារសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧។ ដើម្បីអនុវត្តប្រកបដោយជោគជ័យគោលដៅនេះ ផ្នែកទេសចរណ៍របស់ទីក្រុងហាណូយ គប្បីជម្រុញខ្លាំងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍វិស័យទេសចរណ៍ក្នុងនិងក្រៅប្រទេស។ ស្តីពីបញ្ហាផ្សព្វផ្សាយនិងពន្លឿនទេសចរណ៍ លោក Tran Duc Hai នាយករងមន្ទីរទេសចរណ៍ហាណូយបានឲ្យដឹងថា៖        “ឆ្នាំ២០១៧ មន្ទីរទេសចរណ៍ហាណូយបន្តកសាងផែនការឃោសនា ផ្សព្វ​ផ្សាយកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ទេសចរណ៍ទាំងក្នុងនិងក្រៅប្រទេស​​​។ ទន្ទឹមជាមួយគ្នានោះ រៀបចំសកម្មភាពពន្លឿនទេសចរណ៍ ចូលរួមផ្សារណាត់ទេសចរណ៍ អន្តរជាតិនានា។​

ជាពិសេស វិនិយោគលើមូលដ្ឋានសំភារៈ កសាងហេដ្ឋារចនាសម្ព័ន្ធព្រមៗគ្នា សំដៅជម្រុញការអភិវឌ្ឍន៍វិស័យទេសចរណ៍​និងសេវាកម្មទេសចរណ៍”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ