03/04/2016 11:25 GMT+7 Email Print Like 0

ទីក្រុងនៃអាវផាយ

ពិធីបុណ្យអាវផាយលើកទី៣ បានរៀបចំ​នៅទីកន្លែងជាច្រើន​ ក្នុងទីក្រុងហូជីមិញ ចាប់ពីថ្ងៃ​ទី៥ ខែមិនា​ដល់​ថ្ងៃទី២០ ខែមិនា ឆ្នាំ២០១៦ ជាមួយសកម្មភាព​ដ៏ច្រើន ដើម្បី​លើក​កម្ពស់​សម្រស់​របស់​អាវ​ផាយ​វៀត​ណាម រួមចំណែកក្នុងការអភិរក្ស ថែរក្សា និង​លើក​កម្ពស់​តម្លៃ​វប្បធម៌​ប្រពៃណី​រប​ស់ជន​ជាតិ។

ផ្សេងពីពីរលើកមុន ពិធីបុណ្យបាន​រៀបចំនៅឧទ្យានវប្បធម៌ដឹមសែន តែពិធីបុណ្យ​អាវផាយឆ្នាំនេះ បាន​ប្រព្រឹត្ត​ទៅនៅ​ទីកន្លែងល្បី​ឈ្មោះជាច្រើន នៃទីក្រុងដូចជា សារមន្ទីរទីក្រុងហូជីមិញ សារមន្ទីវិចិត្រ​សិល្បៈ សារ​មន្ទីរ​ស្លាកស្នាម​សង្រ្គាម សារមន្ទីរអាវផាយ វិទ្យាស្ថានវិទ្យា​សាស្រ្តទូ​ទៅ ឧទ្យាន​រូបសំ​ណាក់​លោក​ប្រធាន​ហូជីមិញ​។ល។ តាំងពីដើម​ខែមិនា អ្នកក្រុង​បានគណៈ​ចាត់តាំង​ពិធីបុណ្យ​អាវផាយ​លើកទឹក​ចិត្តឲ្យ​ពាក់​អាវ​ផាយ ក្នុង​ជីវភាពរស់នៅប្រចាំថ្ងៃដូចជា ពេលទៅធ្វើការ ចូលរួមជប់លៀង ដើរលេង។ល។ ដើម្បី​ធ្វើឲ្យភា​ព​លេច​ធ្លោនូវ​លក្ខណៈស្រស់ស្អាត និងតម្លៃប្រើប្រាស់​សម្លៀក​បំពាក់​ប្រពៃណីនេះ​។

នៅអគារវប្បធម៌យុវជន ពិធីបុណ្យអាវផាយបានបើក​ដោយមាន​ឈុតសម្តែង​ម៉ូដ​អាវផាយ របស់​សិស្សា​នុសិស្ស​ និស្សិត អ្នករាំរបាំ ចំនួន​១០០០​នាក់ ទទួល​បាន​ពាក្យ​កោត​សរសើរ ​របស់​ប្រជា​ជន​និង​ភ្ញៀវ​ទេសច​រណ៍​។ នៅរាត្រី កម្មវិធីសម្តែង​សិល្បៈដ៏ពិសេស​ក្រោមប្រធាន​បទ “អាវផាយ-សម្រស់អមតៈ“ និង​សម្តែង​ម៉ូដ​សម្លៀក​បំពាក់​ពីអាវផាយ ធ្វើឲ្យអ្នកទស្សនាជក់ចិត្តឌិតអារម្មណ៍។ ក្រៅពីនេះ នេះក៏ជាទី​កន្លែង​រៀប​ចំផ្សារ​ណាត់​អាវផាយ ដែលមានសកម្មភាព​តាំងពិព័រណ៍និង​ដោះដូរ អាវផាយ។


ឈុតសិស្សានុសិស្ស និស្សិត អ្នករាំរបាំចំនួន១០០០នាក់សម្តែងរួមគ្នាក្នុងពិធីបុណ្យអាវផាយ។

ជាយអាវផាយវែងផ្សំនឹងមួកបង្កើតបានភាពស្រស់ស្អាតរបស់នារីវៀតណាម។ 

ម៉ូដបង្ហាញក្នុងតាំងពិព័រណ៍ពិធីបុណ្យអាវផាយ បានស្ត្រីវៀតណាមយកចិត្តទុក្ខដាក់ខ្លាំង។

ស្រ្តីវ័យជំទង់ស្រស់ស្អាត់ ទស្សនាតាំងពិព័រណ៍រូបថតអំពីអាវផាយវៀតណាម។

អាវផាយសិស្សានុសិស្សស្រស់ស្អាត់តាមដងផ្លូវ។

សកម្មភាពមានខ្លឹមសារជាច្រើនប្រព្រឹត្ត​ទៅ ក្រោមក្របខណ្ឌពិធីបុណ្យអាវ​ផាយ នៅ​ថ្ងៃសៅរ៍​និង​ថ្ងៃអាទិត្យ​ចុងស​ប្តាហ៍ ដើម្បីប្រជាជននិងភ្ញៀវទេសចរណ៍អាច​ ចូលរួមនិង​ទស្សនា​ដូចជា ការ​ប្រឡង​ក្រង​ផ្កាលើ​អាវ​ផាយ​ និងសម្តែង​សម្លៀកបំពាក់​អាវផាយផ្កា ការប្រឡង “ភាពស្អាតសម​រម្យអាវផាយ” ដំណើរ “ទីក្រុង​អាវផាយ​-ទីក្រុង​ដែលខ្ញុំ​ស្រឡាញ់” ក្រោមប្រធានបទ “អាវផាយ​វៀតណាម-ទេសចរណ៍វៀត​ណាម” តាំង​ពិព័រណ៍​រូបថត​ “អាវផាយឆ្លងកាត់​រាល់សម័យ​កាល”។ល។

ពិសេស សារមន្ទីរអាវផាយរបស់អ្នករចនាម៉ូដ ស៊ីហ្វាង នៅលេខ៧៧ ង្វៀនហ្វេ ខណ្ឌ១ កំពុង​តាំងពិ​ព័រណ៍​អាវ​ផាយ​ចំនួន​៩​៩កំផ្លេ មានតាំងពីសតវត្សរ៍១៧ដល់​សតវត្សរ៍២១។ តាមរយៈ​អាវផាយ​របស់​ហាងកាត់​តឿង​កាល​ពីដើម អាវផាយ​របស់សិល្បករល្ខោនកាយឡឿង ឬម៉ូដអាវផាយទំនើប​។ល។ ជួយ​អ្នក​ទស្សនាយល់​ដឹង​ពីប្រវត្តិ​សាស្រ្ត​អាវផាយ​វៀត​ណាម​ជាងមុន។

មិត្តឡេធីង៉ុកធី និស្សិតមហាវិទ្យាល័យគរុកោសល្យទី​ក្រុងហូជីមិញ ឲ្យដឹងថា៖ “អាវផាយ​មាន​លក្ខណៈ​វប្បធម៌​របស់​ជន​ជាតិវៀត​ណាម និងលើកកម្ពស់សម្រស់ស្រស់​ស្អាតរបស់នារី។ សង្ឃឹ​មថា អាវផាយ​នឹង​បាន​មនុស្សគ្រប់​គ្នាពាក់ច្រើន​ជាង នៅក្នុងថ្ងៃធម្មតា មិនមែនសម្រាប់តែថ្ងៃ​បុណ្យទាន ចូលឆ្នាំថ្មីនោះ​ទេ។

បើនិយាយ​ពីអត្ថន័យខ្លឹមសារ របស់ពិធីបុណ្យអាវផាយ លោកស្រី ង្វៀនធីធូ អនុប្រធាន​គណកម្ម​ការ​ប្រជា​ជន​ទីក្រុង​ហូជី​មិញ វាយតម្លៃថា៖ “ពិធីបុណ្យអាវផាយ​លើកទី៣ឆ្នាំ២០១៦ ជាពិធីបុណ្យ​ពិសេស មាន​លក្ខណៈ​ដោយ​ឡែក​របស់​ទីក្រុង នាំមកនូវការបទពិសោធន៍ដ៏​ចំណាប់ចិត្ត ជូនប្រជាជននិងភ្ញៀវទេសច​រណ៍។ ពិធី​បុណ្យ​អាវផាយ​នៅជា បណ្តាញផ្សាយពាណិជ្ជកម្ម ជូនទីក្រុងហូជីមិញ ដែលជាទីកន្លៃង​ស្និទ្ធស្នាល ទាក់ទាញ និង​សុវត្ថិភាព”​៕

រូបភាពម៉ូដអាវផាយស្រស់ស្អាត បានសម្តែងបង្ហាញក្នុងពិធីបុណ្យអាវផាយ៖









 

អត្ថបទ៖ ង្វៀនអាញ   រូបថត៖ ថុងហាយ

បណ្តាអត្ថបទបានផ្សាយ