15/09/2016 10:30 GMT+7 Email Print Like 0

ទិសដៅថ្មីក្នុងទំនាក់ទំនងសហប្រតិបតិ្តការរវាងវៀតណាមនិង Wallonie-Bruxelles


រដ្ឋមន្ត្រីនិងជាអភិបាលរដ្ឋាភិបាលសហគមន៍ជនប៊ែលហ្សិកប្រើប្រាស់ភាសាបារាំង
លោក Rudy Demotte ជួបសន្ទនាជាមួយរដ្ឋមន្រ្តីក្រសួងសុខាភិបាលវៀតណាមលោកស្រី Nguyen Thi Kim Tien

ទទួលសេចក្ដីអញ្ជើញរបស់ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh រដ្ឋមន្ត្រីនិងជាអភិបាលរដ្ឋាភិបាលសហគមន៍ជនប៊ែលហ្សិកប្រើប្រាស់ភាសាបារាំងលោក Rudy Demotte បានដឹក​នាំ​គណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាមចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៦ ក្នុងឱកាសរំលឹកខួបលើកទី២០ទិវាបង្កើតក្រុមបេសកកម្ម Wallonie-Bruxelles ប្រចាំនៅវៀតណាម។នៅសន្និសីទកា​សែត​នាថ្ងៃទី១៤ កញ្ញា អភិបាលលោក Rudy Demotte បានឲ្យដឹងថា សមិទ្ធិផលសហប្រតិបតិ្តការ ដែលក្រុមបេសកកម្ម​Wallonie-Bruxelles ប្រចាំនៅវៀតណាមទទួលបានក្នុងអំឡុង២០ឆ្នាំកន្លងទៅគឺធំធេងណាស់ក្នុងនោះមានការ​បោះ​ជំហានគួរឲ្យកត់សម្គាល់លើវិស័យសេដ្ឋកិច្ច។ ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចលើកនេះ លោក Rudy Demotte គ្រោងនឹងជួបសន្ទនា ជាមួយថ្នាក់ដឹកនាំក្រសួង ខេតក្រុងជាច្រើនរបស់វៀតណាម ក៏ដូចជាជួបប្រាស្រ័យជាមួយនិស្សិតនៃមហាវិទ្យាល័យមួយចំនួនផងដែរ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ