25/07/2015 10:42 GMT+7 Email Print Like 0

ទិវា Busan ២០១៥ នៅទីក្រុងហូជីមិញ


ទិវា Busan ២០១៤ នៅទីក្រុងហូជីមិញ (hochiminhcity.vn)

ដើម្បីរំលឹកខួប​លើកទី២០​ទិវាបង្កើតទំនាក់ទំនងសហប្រតិបត្តិការ​មិត្តភាព រវាងទីក្រុងហូជីមិញនិងទីក្រុង Busan (កូរ៉េខាង​ត្បូង) នាថ្ងៃទី២៤ខែកក្កដាឆ្នាំ២០១៥ នៅ​អាគ៌ា​វប្បធម៍​យុវជន គណៈ​កម្មាធិការ​ប្រជាជន​ទីក្រុង​ហូជីមិញ​និង​ទីក្រុង Busan​ បាន​រៀបចំ​ទិវា Busan ២០១៥ ដោយមានការចូលរួម​របស់មិត្តវ័យ​ក្មេងជាច្រើន​កុះករ។ ថ្លែងមតិ​នៅពិធី​នេះ លោក Suh Byung Soo អភិបាលទីក្រុង Busan បានអះអាងថា​ក្នុងអំឡុង​២០ឆ្នាំ​កន្លង​ទៅ​ទំនាក់​ទំនង​រវាង​ទីក្រុង​ទាំង​ពីរ បានក្លាយទៅជាល្អប្រសើ​ពីមួយថ្ងៃទៅមួយ​ថ្ងៃ។ ទិវា Busan ២០១៥នៅទីក្រុង​ហូជីមិញ​ដែលបាន​រៀប​ចំ​ដោយ​សកម្មភាព​ជាច្រើន នឹងជាស្ពានរឹត​បន្តឹងទំនាក់ទំនង រវាងទីក្រុងទាំងពីរ ទន្ទឹមនឹង​នោះ​បង្កើន​ការជួបប្រាស្រ័យ​វប្បធម៍ របស់ប្រជាជននៃទីក្រុងទាំងពីរ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ