03/09/2015 10:10 GMT+7 Email Print Like 0

ទិវាឯករាជ្យបើកចេញសម័យថ្មីសម្រាប់ប្រទេសវៀតណាម


រូបថតៈ ឯកសារ
 

ថ្ងៃទី២ ខែកញ្ញាឆ្នាំ១៩៤៥ បានគូសសញ្ញាការចាប់បដិសន្ធិប្រទេសវៀតណាមប្រជាធិបតេយ្យ​សាធារណ​រដ្ឋ​នា​បច្ចុប្បន្នជាសាធារណរដ្ឋសង្គមនិយមវៀតណាម។ ចាប់តាំងពីថ្ងៃនោះមក យុគ្គសម័យឯករាជ្យជាតិបានផ្សារ​ភ្ជាប់ជាមួយសង្គមនិយមបានបើកចេញចំពោះប្រទេសវៀតណាម។ ប្រជាជនវៀតណាមមានការអភិវឌ្ឍន៍​ដោយឥតឈប់ឈរ មេរៀនបទពិសោធន៍អំពីលទ្ធផលនៃបដិវត្តន៍ខែសីហានិងបុណ្យជាតិថ្ងៃ​ទី​២​ខែកញ្ញា បន្តកសាងប្រទេសជាតិសម្បូររុងរឿង។ សាស្ត្រាចារ្យរង បណ្ឌិត Tran Duc Cuong អនុប្រធានក្រុមប្រឹក្សាវិទ្យាសាស្ត្របណ្ឌិតសភាវិទ្យាសាស្ត្រសង្គមវៀតណាមបានចាត់ទុកថា៖

“ការបង្កើតវៀតណាមប្រជាធិបតេយ្យសាធារណរដ្ឋបានបន្សល់ទុកនូវមេរៀនបទពិសោធន៍ដ៏ជ្រាលជ្រៅ សម្រាប់​បុព្វហេតុផ្លាស់ប្តូរថ្មី កសាងនិងការពារមាតុប្រទេសនាបច្ចុប្បន្ន។ មេរៀននោះរួមមានមេរៀនអំពីការកសាងនិងអភិវឌ្ឍន៍ផែនមហាសាមគ្គីជាតិទាំងមូល មេរៀនអំពីកម្លាំងពលំជាតិផ្សារភ្ជាប់ជាមួយកម្លាំងពលំសម័យ​កាលអំពីការឆ្លៀតយកឱកាស។ ៧០ឆ្នាំមុននេះជាឱកាសដើម្បីចលនាប្រជាជនទាំង ដំណើការកុប្បកម្មទូទៅដណ្តើមរដ្ឋអំណាច ហើយនាបច្ចុប្បន្នជាឱកាសដើម្បី អភិវឌ្ឍន៍ប្រទេសជាតិ។ បដិវត្តន៍ខែសីហា និងទិវាបុណ្យជាតិទី២កញ្ញា បានបំផុសកម្លាំងពលំរបស់មនុស្សវៀតណាមគ្រប់រូប”។

រយៈពេល ៧០ ឆ្នាំ ក្រោយពីបានប្រកាសឯករាជ្យ គោលនយោបាយរបស់វៀតណាមប្រជាធិបតេយ្យសាធារណរដ្ឋកាន់តែបានពង្រឹងនិងពង្រីកពីមួយថ្ងៃទៅមួយថ្ងៃ ព្រមទាំងអះអាងនូវតួនាទីរបស់ខ្លួនក្នុងតំបន់និងលើពិភពលោក។ ប្រទេសវៀតណាមសម្បូររុងរឿង ប្រជាជនវៀតណាមរួសរាយរាក់ទាក់ជានិច្ចកាលបន្សល់ទុកមកនូវចំណាប់អារម្មយ៉ាងល្អប្រសើចំពោះមិត្តភក្តិអន្តរជាតិ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ