09/05/2017 10:08 GMT+7 Email Print Like 0

ទិវាអាស៊ានបង្ការប្រឆាំងនឹងគ្រុនឈាម៖ ទីក្រុងហាណូយបំផុសចលនា បោសសំអាតបរិស្ថាន


ទិវាអាស៊ានបង្ការប្រឆាំងនឹងគ្រុនឈាម៖ ទីក្រុងហាណូយបំផុសចលនាបោសសំអាតបរិស្ថាន

នាថ្ងៃទី ៦ ខែឧសភា ឆ្នាំ២០១៧ ទីក្រុងហាណូយបានរៀបចំឡើងយុទ្ធនាការ បោសសំអាតបរិស្ថានដើម្បីជួយជ្រោម​ជ្រែងទិវាអាស៊ានបង្ការប្រឆាំងនឹងគ្រុនឈាម ថ្ងៃទី ១៥ មិថុនា។ ថ្លែងមតិនៅទីនេះ ប្រធាននាយកដ្ឋានសុខាភិបាលបំរុងចំណុះក្រសួងសុខាភិបាលវៀតណាម លោក Tran Dac Phu បានសង្កត់ធ្ងន់ថា៖ ទីក្រុងហាណូយគឺជាតំបន់ដែលមានករណីឆ្លងជំងឺគ្រុនឈាមខ្ពស់ ជាប្រចាំឆ្នាំ មានរាប់ពាន់អ្នកឆ្លងជំងឺនេះ។ គ្រោះអាសន្នផ្ទះឡើងជំងឺគ្រុនឈាមនិងឆ្លងមេរោគ  Zika អាចកើតមានឡើងក្នុងករណីមិនម្ចាស់ការអនុវត្តវិធានការបង្ការប្រឆាំងជំងឺទេ។ លោកបានស្នើឲ្យគណៈកម្មាធិការបក្សនិងរដ្ឋអំណាចគ្រប់ជាន់ថ្នាក់ជា ពិសេស​គឺ​ស្ថាប័ន​សុខាភិបាលគប្បីចូលរួមសកម្មថែមទៀតក្នុងការបង្ការប្រឆាំងគ្រុនឈាម៕ 

តាម VOV5-វិទ្យុសម្លេងវៀតណាម

  
 
 

បណ្តាព័ត៌មានបានផ្សាយ