20/05/2015 10:17 GMT+7 Email Print Like 0

ទិវាស្វែងយល់វៀតណាម៖ ឱកាសដើម្បីមិត្តភក្ដិអន្តរជាតិយល់ច្រើនជាងអំពីទឹកដី មនុស្សវៀតណាម

ទិវាស្វែងយល់​វៀតណាម​គឺជាឱកាស​ ដើម្បីមិត្តភក្ដិ​អន្តរជាតិ​ស្វែង​យល់​អំពីប្រវត្តិ​សាស្ត្រ វប្បធម៌ សេដ្ឋកិច្ច សង្គម​ ក៏ដូចជាប្រព័ន្ធ​នយោបាយ​របស់​វៀត​ណាម​ផងដែរ។ ប្រការនេះត្រូវ​បានឯក​អគ្គរដ្ឋទូត Pham Thanh Chau ប្រ​ធាន​នាយក​ដ្ឋាន​ទទួល​បន្ទុកវប្បធម៌កិច្ច​ការ​បរទេស និងបណ្ដាបញ្ហា UNESCO នៃ​ក្រសួង​ការ​បរទេស​វៀត​ណាម បានសង្កត់​ធ្ងន់នៅទិវា​ស្វែង​យល់​ អំពីវៀតណាម​ដែលបាន​ប្រព្រឹត្ត​ទៅ​ នាថ្ងៃទី១៩​ខែឧសភាឆ្នាំ​២០១៥ ​នៅ​រដ្ឋធានី​ហាណូយ។ ឯក​អគ្គរដ្ឋ​ទូត Pham Thanh Chau បាន​អះអាង​ថា សមា​ជិក​ទាំង​ឡាយ​ នៃអង្គទូត​បរទេស​ដើរតួនាទី​ដ៏សែន​សំខាន់​ ក្នុងការ​អនុវត្ត​គោល នយោ​បាយ​កិច្ច​ការ​បរទេស​របស់​វៀត​ណាម​។

“នេះជា​លើកដំបូងដែលក្រសួង​ការបរ​ទេស​វៀត​ណាម រៀបចំ​ព្រឹត្តិការណ៍​នេះ ហើយ​ត្រូវ​បាន​អង្គ​ទូត​នៃ​ប្រ​ទេស​នានា គាំទ្រយ៉ាង​ខ្លាំង​ក្លា។ យើង​ខ្ញុំគិត​ថាអង្គ​ទូត បរទេស​ដើរ​តួនា​ទី​ដ៏សែន​សំខាន់​ក្នុង​ជោគ​ជ័យ​ទាំង​ឡាយ ​នៃការងារកិច្ចការ​បរទេស​របស់​វៀតណាម នាពេលកន្លង​ទៅ ដោយសារ​គេជាតំ​ណាង​របស់​ប្រទេស នានា ​ជាមិត្ត​ភក្ដិ​របស់​វៀត​ណាម​នៅទី​ក្រុងហា​ណូយ”។

បណ្ដាតំណាងអន្តរជាតិ​សុទ្ធតែវាយ​តំលៃ​ខ្ពស់​ ចំពោះការផ្ដើមគំនិតរៀបចំ “ទិវា​ស្វែងយល់​វៀត​ណាម” ហើយ​អះ​អាង​ថានេះជា​សកម្មភាព​១​ដ៏វិជ្ជមាន​សំរាប់ ការងារ​ការទូត​របស់គេ​នាអនាគត។ ឯកអគ្គ​រដ្ឋ​ទូត Mozambique​ ប្រ​ចាំនៅ​វៀត​ណាម លោក Gamiliel Munguambe បានឲ្យ​ដឹង​ថា៖

“បើទោះបីជា​ខ្ញុំរស់នៅវៀត​ណាម បាន៣ឆ្នាំហើយ​ក្ដី​ប៉ុន្តែ​ខ្ញុំគិត​ថាសកម្មភាព​នេះ មាន​ប្រយោជន៍​ធំណាស់។​ពីព្រោះ​ថា មនុស្ស​នានា​ដែលធ្វើការ​ក្នុងផ្នែក​ការ​ទូត​ដូចយើងខ្ញុំ ពេលមក​ដល់ប្រទេស​សាម៉ី​ណា​ក៏ដោយ ក៏​យើង​សុទ្ធ​តែចង់​ស្វែង​យល់​អំពី​វប្បធម៌ សេដ្ឋកិច្ច នយោបាយ​នៃប្រទេស​នោះ។ នេះគឺ​ជាឱ​កាស​ដើម្បី​យើង​ខ្ញុំ​អាច​ភ្លឺ​ច្បាស់​រាល់ ចម្ងល់​របស់​ខ្លួ​ន​ចំពោះវៀត​ណាម”៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ