02/10/2017 09:48 GMT+7 Email Print Like 0

“ទិវាស្រកានាគវៀតណាម” នៅអូស្ត្រាលី-ឱកាសថ្មីសំរាប់អ្នកនាំចេញផ្លែឈើ

នាថ្ងៃទី៣០ កញ្ញា នៅទីក្រុង Melbourne របស់អូស្ត្រាលី បាន ប្រព្រឹត្តទៅ “ទិវា ស្រកានាគវៀតណាម”។ 


ផ្លែស្រកានាគរបស់វៀតណាម (រូបថត៖ស្ថានទូតវៀតណាម)

ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងសំដៅស្វាគមន៍និងផ្សព្វផ្សាយផ្លែស្រកានាគរបស់វៀតណាមដែលត្រូវបាន​នាំចេញទៅប្រទេសអូស្ត្រាលី។

ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំអូស្ត្រាលីលោក Ngo Huong Nam លើកច្បាស់ថា អូស្ត្រាលីជា​ទីផ្សារពោរពេញទៅដោយសក្ដានុពលចំពោះផ្លែឈើវៀតណាម។ លោកឲ្យដឹងថែមទៀតថា ក្រោយពីនាំចេញស្រកានាគទៅ ទីផ្សារអូស្ត្រាលី នាពេលខាងមុខវៀតណាមនឹងបន្តជំរុញនាំចេញប្រភេទផ្លើឈើផ្សេងៗទៀត​ចូលក្នុងទីផ្សារនេះដូចជាផ្លែមៀន ម្ទេសនិងសាវម៉ាវ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


បណ្តាព័ត៌មានបានផ្សាយ