27/09/2016 10:24 GMT+7 Email Print Like 0

“ទិវាវៀតណាម” បានបើកយ៉ាងអធឹកអធមនៅប្រទេសនូវែលហ្សេឡង់


“ទិវាវៀតណាម” បានបើកយ៉ាងអធឹកអធមនៅប្រទេសនូវែលហ្សេឡង់

“ទិវាវៀតណាម” ដោយប្រធានបទ “ធ្វើដំណើរត្រឡប់មកមាតុប្រទេស”​ បានបើកយ៉ាងអធឹកអធម​នៅរដ្ឋធានី​ Wellington ប្រទេសនូវែលហ្សេឡង់។ នេះជា​ព្រឹត្តិការ​ណ៍ជួបប្រាស្រ័យ​វប្បធម៌ ដែលបានរៀប​ចំប្រចាំ​ឆ្នាំនៅ Wellington សំដៅ​ផ្សព្វផ្សាយ​រូបភាពទឹកដី និងមនុស្សវៀតណាមទៅដល់និស្សិត​ និងប្រជាជននៅប្រ​ទេសា​មី​និង​មិត្តភក្តិ​អន្តរជាតិ។

​ថ្លែងមតិក្នុងពិធីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅនូវែលហ្សេឡង់ លោក​ Nguyen Viet Dung បាន​លើក​ច្បាស់​ថា ព្រឹត្តិការណ៍ “ទិវាវៀតណាម” នេះ មិនត្រឹម​តែជាកាណាល់​សំខាន់​ជួយ​ប្រជាជន​ នៃប្រទេស​ទាំង​ពីរ​បង្កើន​ការយល់ដឹង​គ្នាទៅ​វិញ​ទៅមកប៉ុ​ណ្ណោះទេ ថែមទាំង​ជាស្ពានតភ្ជាប់​ជនវៀត​ណាម ​នៅទីនេះ​រួមសាមគ្គី​ជាមួយ​​គ្នា​ទៀតផង។ “ទិវាវៀតណាម២០១៦” បាន​ទាក់ទាញការចូលរួមរបស់ភ្ញៀវជាច្រើន​កុះករ​និង​បន្សល់​ទុក​នូវចំណាប់​អារម្មណ៍យ៉ាង​ខ្លាំង ក្នុងដួងចិត្តមិត្តភក្តិប្រទេសសាមីនិង​មិត្តិភក្តិអន្តរជាតិ​៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ