19/05/2017 16:01 GMT+7 Email Print Like 0

ទិវាវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាម ២០១៧ ដោយប្រធានបទ "វិទ្យាសាស្រ្ត - កូនសោសម្រាប់អនាគត"


 ទិវាវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាម ២០១៧  (http://khoahocphattrien.vn) 

ពិធីប្រគល់​​ពានរង្វាន់ Ta Quang Buu ឆ្នាំ ២០១៧ បានប្រព្រឹត្តិទៅនាព្រឹកថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០១៧ នៅ​ទីក្រុង​ហាណូយ។ នេះគឺជា​ព្រឹត្តិការសំខាន់ស្ថិតនៅក្នុងបណ្ដាព្រឹត្តិការណ៍អបអរសាទរទិវាវិទ្យាសាស្ត្រនិង​បច្ចេក​វិទ្យា​វៀត​ណាម​ ឆ្នាំ ២០១៧ដោយប្រធានបទ "វិទ្យាសាស្រ្ត - កូន​សោ​សម្រាប់អនាគត"។ពានរង្វាន់ Ta Quang Buu ឆ្នាំ​នេះត្រូ​វបានប្រគល់ជូន អ្នក​វិទ្យាសាស្ដ្រ​សាស្រ្តា ២ រូបគឺ សាស្ដ្រសាស្រ្តាចារ្យរង - បណ្ឌិតលោក   Nguyen Sum មកពី​សាកលវិទ្យាល័យ Quy Nhon ដោយមាន​សំណង់គណិតវិទ្យា Nguyen Sum ២០១៥ និងសាស្ត្រាចារ្យ - បណ្ឌិត​​លោក Phan Thanh Son Nam មកពីសកលវិទ្យាល័យពហុបច្ចេកទេសក្រុងហូជីមិញ ដោយ​មាន​សំណង់​វិទ្យាសាស្រ្ត​ឆ្នើមស្ដីពីសារធាតុកាតាលិករលើវិស័យគីមីបច្ចេកទេស។ ថ្លែងមតិនៅទីនេះ ឧបនាយក​រដ្ឋមន្រ្តី​វៀត​ណាម​ លោក Vu Duc Dam បានឲ្យដឹងថា៖

“បញ្ហា​ដាក់ចេញគឺត្រូវធ្វើយ៉ាងម៉េច ដើម្បីឲ្យចលនានេះនៅ​តាមសាកលវិទ្យាល័យនានា អាចរីក​សាយភាយ​ដល់​និស្សិត​​ដែលទើបនឹង​បញ្ចប់ការសិក្សា។ ទន្ទឹម​នឹង​នោះ មានយន្តការស្ដីពី​វិទ្យាសាស្រ្ត ដើម្បី​បង្កើត​បរិយាកាស​​​ជួយឧបត្ថម្ភ​​ចាំបាច់​ សម្រាប់​​អ្នកវិទ្យាសាស្ត្រ ​ដើម្បីគេត្រៀម​ខ្លួនជាស្រេច​​សិក្សាស្រាវ​ជ្រាវ ​សម្រាប់​វិទ្យាសាស្ត្រ​ និងចាប់​ផ្ដើមអាជីព”៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ