30/10/2016 10:59 GMT+7 Email Print Like 0

ទិវាភាសាអឺរ៉ុបលើកទី៦

នាថ្ងៃទី២៩ ខែតុលា ឆ្នាំ​២០១៦ វិទ្យាស្ថាន Goethe នៅរដ្ឋធានីហាណូយ​ប្រទេស​វៀត​ណាម បាន​រៀប​ចំ​ទិវា​ភាសា​អឺរ៉ុប​លើក​ទី៦។ ចូលរួមព្រឹត្តិការណ៍ឆ្នាំនេះ​ មានស្ថានទូតអ៊ីតាលី ក្រិក ប៉ូឡួញ វិទ្យាស្ថាន Aula Cervantes អេស្ប៉ាញ់ វិទ្យាស្ថាន​បារាំង និងក្រុម​ប្រឹក្សាអង់គ្លេស។ ទិវាភាសាអឺរ៉ុបឆ្នាំនេះនាំមកជូន​ទស្ស​និកជន នូវ​ថ្នាក់​រៀន​ជា​ច្រើន​ភាសា​ ប៉ូស្តិ៍ព័ត៌មាន​ស្ដីអំពីការសិក្សា​នៅឯបរទេស​ ព្រមទាំងសិក្ខា​សាលា​ជំនាញ​នៅក្នុង​សាលា​រៀន​នានា​នៅ​វៀត​ណាម​។ នេះជា​ឱកាសដើម្បីទស្ស​និក​ជន​ពិសោធន៍ នូវភាពសម្បូរបែបនៃភាសា និង​វប្បធម៌របស់ប្រទេសអឺរ៉ុប។ ទិវា​ភាសា​អឺរ៉ុបជាការ​ផ្ដើមគំនិត​ របស់ក្រុមប្រឹក្សាអឺរ៉ុបដែលត្រូវបានរៀបចំឡើងពីឆ្នាំ​២០១១​មក៕
 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ