14/02/2016 08:41 GMT+7 Email Print Like 0

ទិវាផ្សាយសំលេងពិភពលោក:ការផ្សាយសំលេងសង្គ្រោះមនុស្ស

”ការផ្សាយសំលេងសង្គ្រោះមនុស្ស” គឺជាសេចក្ដីប្រកាសរបស់ក្រុម​ថ្នាក់ដឹក​នាំពិភពលោក ​ក្នុង​ឱកាស​ទិវាផ្សាយ​សំលេងពិភពលោក​ទី១៣ខែ​កុម្ភៈ។​ ឆ្នាំនេះអង្គការ អប់រំ វិទ្យាសាស្រ្តនិង​វប្បធម៌ របស់​អង្គការ​សហប្រជា​ជាតិ UNESCO​ បានអះអាងថាការផ្សាយសំលេងជានិច្ចកាល ជាមធ្យោបាយផ្សព្វផ្សាយព័ត៌មាន​ទូលំទូលាយ​បំផុត​និងឆាប់​រហ័សបំផុត ចំពោះគ្រប់សហគមហ៍នឹងមិត្តអ្នកស្ដាប់​លើទូទាំង​ពិភពលោក។

​ក្នុងឱកាសទិវាផ្សាយសំលេងពិភពលោកឆ្នាំ២០១៦នេះ អង្គការ UNESCO​ បានលើកឡើងសារ​ថា ការផ្សាយ​សំលេង​សង្គ្រោះមនុស្ស ធានា​សុវិត្ថភាពសំរាប់​អ្នកកាសែត ការផ្សាយសំលេងជះឥទ្ធិពលដល់សង្គ​មជាដើម។ អគ្គ​លេខាធិការ​អង្គការ​សហប្រជាជាតិ លោក Ban Ki Moonបានសង្កត់ធ្ងន់ថាឆ្នាំនេះយើងចាប់​ផ្ដើមអនុវត្ត​គោល​ដៅអភិវឌ្ឍន៍​និរន្តរភាព​នានា ដោយហេតុនោះយើងគួរតែប្រើ​ប្រាស់ការ​ផ្សាយ​សំលេង ​ដើម្បី​បំរើការ​ឈាន​ទៅមុខ​និង​ភាពជឿន​លឿន​របស់​មនុស្សលោក៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ