04/10/2017 10:11 GMT+7 Email Print Like 0

ទិវាផ្លែស្រកានាគវៀតណាមនៅអូស្ត្រាលី


ទិវាផ្លែស្រកានាគវៀតណាមនៅអូស្ត្រាលី 

“ទិវាស្រកានាគវៀតណាមនៅអូស្ត្រាលី” បានប្រព្រឹត្តិទៅនាថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០១៧ នៅទីក្រុង Melbourne សំដៅផ្សព្វផ្សាយផ្លែស្រកានាគស្រស់របស់វៀតណាមនៅទីផ្សារអូស្ត្រាលី។ ព្រឹត្តិការណ៍នេះបានប្រព្រឹត្តិទៅក្រោយរយៈពេលមួយសប្តាហ៍ បន្ទាប់ពីផ្លែស្រការនាគស្រស់ៗ លើកដំបូងបាននាំចូលទៅកាន់អូស្ត្រាលី។ អញ្ជើញថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអូស្ត្រាលីលោក Ngo Huong Nam បាន​ឲ្យដឹងថា ការដែលវៀតណាមជាប្រទេសដំបូងនៅលើពិភពលោកដែលបាននាំចេញផ្លែស្រការនាគទៅកាន់អូស្រ្តាលីនោះគឺមិនត្រឹមតែជួយឲ្យផ្នែកបន្លែផ្លែឈើរបស់វៀតណាមបង្កើនចំណែកទីផ្សារនាំចេញទៅកាន់​​ទីផ្សារអូស្ត្រាលីប៉ុណ្ណោះទេ ថែមទាំងជួយឲ្យផ្លែស្រការនាគវៀតណាមបញ្ជាក់ពីគុណភាព ហើយពីនោះមានសមត្ថភាពជំរុញការនាំចេញទៅកាន់ទីផ្សារអភិវឌ្ឍន៍ផ្សេងៗទៀត ដែលមានតម្រូវការខ្ពស់អំពីសុវត្ថិភាពអនាម័យម្ហូបអាហារនិងគ្រប់គ្រងគុណភាព។ លោកឯកអគ្គរដ្ឋទូតបានឲ្យដឹងថា បន្ទាប់ពីនាំចេញផ្លែស្រការ​នាគ​ទៅកាន់អូស្រ្តាលីនោះ នាពេលខាងមុខវៀតណាមនឹងជំរុញការនាំចេញផ្លែឈើផ្សេងៗទៀតទៅកាន់ទីផ្សារនេះ ដូចជាមៀន ផ្លែ Passion និងសាវម៉ាវ ដោយផ្ដល់អាទិភាពនាពេលខាងមុខគឺផ្លែសាវម៉ាវដែលជាផ្លែឈើបានដាំនៅពេញរយៈពេលមួយឆ្នាំនៅភាគខាងជើងនិងខាងត្បូងវៀតណាម ហើយទីផ្សារអូស្ត្រាលីក៏ពេញចិត្តចំពោះផ្លែឈើនេះដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ