01/07/2015 10:08 GMT+7 Email Print Like 0

ទិវាផ្លែគូលេនវៀតណាមនៅអូស្ត្រាលី


ទិវាផ្លែគូលេនវៀតណាមនៅអូស្ត្រាលី (រូបថតៈ baotintuc)
នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៥ នៅទីក្រុង ​Melbourne ភាគខាងត្បូងប្រទេស អូស្ត្រាលីបានប្រព្រឹត្តទៅទិវាផ្លែគូ​​លេនវៀតណាម។ ព្រឹត្តិការណ៍នេះ ដោយស្ថានតំណាងពាណិជ្ជកម្មវៀតណាមសហការជាមួយសមាគម​អាជីវករវៀត ណាមប្រចាំនៅអូស្តា្រលីរៀបចំឡើង សំដៅផ្សព្វផ្សាយផ្លែគូលេនវៀតណាមនៅ​អូស្ត្រា​លី​។ ជួយជ្រោមជ្រែងទិវានេះ មានជនវៀតណាមនៅអូស្ត្រាលីសិក្សា នុស្សិត ក៏ដូចជាជនអូស្ត្រាលីនិងភ្ញៀវអន្តរជាតិនៅ Melbourne បានមកទស្សនា និងទិញផ្លែគូលេនវៀតណាម។ ក្នុងថ្ងៃប្រព្រឹត្តទៅព្រឹត្តិការណ៍នេះ គឺលក់បាន ផ្លែគូលេនជាង៣០០គីឡូក្រាម។        នាបច្ចុប្បន្ន ស្ថានតំណាងពាណិជ្ជកម្មវៀតណាមប្រចាំនៅអូស្ត្រាលី​​កំពុងកសាងផែនការពន្លឿនរាល់សកម្មភាពផ្សព្វផ្សាយនៅក្រុងដទៃសំដៅនាំផ្លែគូលេនទៅកាន់​សហគមន៍​ជនវៀតណាមនិងប្រជាជននៃបណ្តាប្រទេសអាស៊ី ផ្សេងៗទៀតនៅអូស្តា្រលីផងដែរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាព័ត៌មានបានផ្សាយ