12/11/2018 14:43 GMT+7 Email Print Like 0

“ទិវាបុណ្យមហាសាមគ្គីភាពជនជាតិទាំងមូល” បានប្រារព្ធឡើងយ៉ាងផុសផុលតាមតំបន់នានាទូទាំងប្រទេស

នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨ អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភា លោកស្រី Tong Thi Phong បានរួមជាមួយប្រជាជន​ឃុំ​ Ba Vi ស្រុក Ba Vi នៃទីក្រុងហាណូយ អញ្ជើញចូលរួមទិវាមហាសាមគ្គីភាពជនជាតិទាំងមូល ឆ្នាំ២០១៨ ក្នុងឱកាសគម្រប់ខួបលើកទី ៨៨  នៃទិវាប្រពៃណីរណសិរ្សមាតុភូមិវៀតណាម (ថ្ងៃទី១៨ខែវិច្ឆិកា១៩៣០ - ថ្ងៃទី១៨ខែ វិច្ឆិកា ២០១៨) ។

“ទិវាបុណ្យមហាសាមគ្គីភាពជនជាតិទាំងមូល” បានប្រារព្ធឡើងយ៉ាងផុសផុលតាមតំបន់នានាទូទាំងប្រទេស

សម្តែងនូវភាពសប្បាយរីករាយដែលបានចូលរួមក្នុងពិធីបុណ្យនេះ អនុប្រធានរដ្ឋសភា លោកស្រី Tong Thi Phong​ បានអះអាងថា ទិវាបុណ្យមហាសាមគ្គីជនជាតិទាំងមូលជាឱកាសមួយ សម្រាប់ពលរដ្ឋម្នាក់ៗ រំលឹកឡើងវិញនូវភាពអង់អាចក្លាហានរបស់ប្រទេសជាតិនិងប្រមូលផ្តុំសាមគ្គីភាពព្រមទាំងរួមចំណែកក្នុងការបំផុសរាល់ចលនាជាក់ស្តែងក៏ដូចជា រួមចំណែកកសាងជីវភាពរស់នៅប្រកបដោយភាពសុខសាន្តត្រាននិងសុភមង្គល។

នាថ្ងៃដ៏ដែលនោះ ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Truong Hoa Binh បានអញ្ជើញចូលរួមពិធីបុណ្យនេះនៅសង្កាត់ Binh Quoi A ខ័ណ្ឌ Binh Chuan ទីរួមខេត្ត  Thuan An ខេត្ត Binh Duong ។ ថ្លែងនៅក្នុងពិធីនេះ ឧបនាយករដ្ឋមន្ត្រី លោក Truong Hoa Binh  បានសង្កត់ធ្ងន់ថា៖ “ដើម្បីអនុវត្តប្រកបដោយជោកជ័យនូវរាល់ខ្លឹមសារនៃចលនានេះជាដំបូងត្រូវពង្រីកនូវតួនាទីរបស់គណៈកម្មាធិការបក្ស។ លើសពីនេះទៅទៀតត្រូវនិយាយដល់តួនាទីដ៏អស្ចារ្យរបស់សមមិត្តដែលចូលនិវត្តន៍អតីតយុទ្ធជននិងជនចាស់ជរា។ នេះគឺជាកន្លែងដែលរដ្ឋាភិបាល​និងក្មេងជំនាន់ក្រោយត្រូវបានគេរំពឹងថានឹងស្ថាបនារដ្ឋាភិបាលមូលដ្ឋាន ដើម្បីបន្តប្រពៃណីដែលបុព្វបុរស​បានបន្សល់ទុកឲ្យមក”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ