17/12/2018 09:31 GMT+7 Email Print Like 0

ទិវាបុណ្យចាប់ផ្តើមអាជីវកម្មថ្នាក់ជាតិសម្រាប់សិស្សានុសិស្សនិងនិស្សិតឆ្នាំ២០១៨


 ទិវាចាប់ផ្តើមអាជីវកម្មថ្នាក់ជាតិទាក់ទាញការចូលរួមរបស់សិស្សានុសិស្សច្រើនកុះករ (រូបថតៈ VOV) 

 អនុវត្តន៍តាមគម្រោង “ជួយឧបត្ថម្ភដល់សិស្សានុសិស្ស និងនិស្សិតដើម្បី​ចាប់ផ្តើមអាជីវកម្ម របស់​ខ្លួនរហូត​ដល់​ឆ្នាំ ​២០២៥” នោះ នៅព្រឹកថ្ងៃទី ១៦ ខែធ្នូ​ នៅទីក្រុង​ហាណូ​យ​បាន​ប្រារព្ធ​ទិវាបុណ្យចាប់​ផ្តើមអាជីវកម្ម​ថ្នាក់​ជាតិ​​សម្រាប់​សិស្សានុសិស្សនិង​និស្សិតឆ្នាំ ២០១៨ ​។
 
អញ្ជើញ​ថ្លែងក្នុងពិធីបើកទិវាបុណ្យនេះ ឧបនាយករដ្ឋមន្រ្តី លោក  Vu Duc Dam បានអះ​អាងថា៖ ជាមួយ​នឹងការកសាងគ​ម្រោងការ “ជួយឧបត្ថម្ភដល់​​សិស្សានុសិស្ស និងនិស្សិត​ដើម្បី​ចាប់ផ្តើម​អាជីវកម្ម​របស់​ខ្លួន​រហូត​ដល់​ឆ្នាំ ២០២៥” នេះ រដ្ឋាភិបាលវៀតណាម ស​ង្ឃឹមថានឹង​លើកកម្ពស់​ស្មារតីនិ​ង​សេចក្តី​ប្រាថ្នា​ចាប់ផ្តើម​អាជីវកម្ម​ក្នុងសិស្សានុសិស្សនិងនិស្សិត។ លោកឧប​នាយករដ្ឋមន្ត្រីមានបំណងចង់អោយគ្រូបង្រៀន ខិតខំ​ប្រឹងប្រែង​រួមជាមួយ​សិស្សានុសិស្ស និងនិស្សិតធ្វើការស្រា​វជ្រាវវិទ្យាសាស្រ្ត ដើម្បីគាំទ្រដល់ការស​ម្រេច​បាន​នូវ​គំនិត​ច្នៃប្រ​ឌិតផងដែរ។
 
ឧ​បនាយក​រដ្ឋមន្ត្រី លោក Vu Duc Dam អញ្ជើញមានប្រសាសន៍ថា៖ “ដើម្បីបំពេញបាននូវបំណងប្រាថ្នានេះ នឹងត​ម្រូ​វឱ្យមានការគាំទ្រ មិនត្រឹមតែរបស់រដ្ឋប៉ុណ្ណោះទេ ថែមទាំង​សម្រាប់​សហគមន៍​ពាណិជ្ជកម្ម​ទាំងមូល​ទៀត​ផង​។ ទាំងរដ្ឋនិងអង្គភាពអាជីវកម្មគួរតែដើរតួនាទីជាឆ្មប​សម្រាប់គំនិតទាំងនេះ។ សង្ឃឹមថា ក្នុង​ចំណោម​សហគ្រាស​ដែលទើបនឹងបង្កើតថ្មី នឹងមា​នអង្គភាព​អាជីវកម្ម​ចាប់ផ្តើម​អាជីព​ជាច្រើន​ដើម្បី​បង្កើត​ឡើង​គំនិត​ច្នៃប្រឌិត​។ ជូនពរឲ្យមូលដ្ឋានអប់រំ​វិជ្ជាជីវៈ និងសាកលវិទ្យាល័យទាំ​ងអស់ រីកសាយ​ភាយស្មារ​តីចាប់​ផ្តើម​អាជីវកម្ម​ក៏ដូចជាការ​ចាប់ផ្តើមប្រកបដោយភា​​ពច្នៃប្រឌិត ដើម្បីប្រទេសវៀត​ណាម ឈានឡើង​ការ​អភិវឌ្ឍ​ឆាប់​រហ័សជាង​ប្រកបដោយនិរន្តរភាព​ជាង​”។
 
កម្មវិធី​ ទិវាបុណ្យចាប់ផ្តើមអាជីវកម្មថ្នាក់ជាតិសម្រាប់សិស្សានុសិស្សនិងនិស្សិត មានគោល​បំណង​បំផុស​គំនិត​ក្នុង​​ចំណោម​សិស្សានុសិស្ស និងនិស្សិតឱ្យហ៊ានសប្ដិនិងប​ង្កើតគំនិតច្នៃប្រឌិតថ្មី ជាពិសេស​ បំពាក់​ឲ្យ​សិស្សានុសិស្សនិង​និស្សិតនូវចំណេះដឹងនិងជំនាញក្នុងការចាប់ផ្តើមអា​ជីវកម្ម ពោលគឺពីគំនិត​ទៅការ​បង្កើត​គម្រោង​​ក៏ដូច​ជាការអនុវត្តផងដែរ៕

 

តាម VOV5 - ​វិទ្យុសំឡេង​​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ