14/08/2018 09:46 GMT+7 Email Print Like 0

ទិវាបុណ្យផ្សព្វផ្សាយមហោស្រពកីឡាអាស៊ីឆ្នាំ២០១៨

ក្នុងឱកាសមហោស្រពកីឡាអាស៊ីឆ្នាំ២០១៨ (ASIAD ១៨) ត្រូវបានរៀបចំឡើងចាប់ពីថ្ងៃទី១៨ ខែសីហា ដល់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៨ ខាងមុខនៅរដ្ឋធានីហ្សាកាតានៃប្រទេសឥណ្ឌូនេស៊ីនោះ នាថ្ងៃទី១២ ខែសីហា ស្ថានទូតឥណ្ឌូ​នេស៊ី​ប្រចាំទីក្រុងហាណូយ បានរៀបចំទិវាបុណ្យផ្សព្វផ្សាយមហោស្រពកីឡាអាស៊ី២០១៨ នៅមណ្ឌលស្ដូបគោរពវិញ្ញាណក្ខ័ន្ធ​ Ly Thai To បឹង Hoan Kiem រដ្ឋធានីហាណូយ។

ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំវៀតណាមលោក Ibnu Hadi ថ្លែងមតិ
នៅទិវាបុណ្យផ្សព្វផ្សាយ ASIAD 18 (រូបថត៖ cand.com.vn)

រូបភាពនៃប្រទេសឥណ្ឌូនេស៊ីនិងសកម្មភាពក្នុងមហោស្រពកីឡាអាស៊ីឆ្នាំ២០១៨ ត្រូវបានឧទ្ទេសនាមជាមួយប្រជាជន​វៀតណាម តាមរយៈការសម្ដែងតូរ្យតន្ត្រី ការរាំរបាំទំនើប របាំប្រពៃណីឥណ្ឌូនេស៊ីនិងការលេងល្បែងកំ​សាន្ត​ជាច្រើន។ តាមនោះ រីកសាយភាយនូវស្មារតីនៃការប្រកួតប្រកបដោយយុត្តិធម៌នៅ ASIAD ១៨៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ