05/01/2019 10:52 GMT+7 Email Print Like 0

ទិវាបុណ្យ “កិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ចនិងបច្ចេកទេសឥណ្ឌា (ITEC)” នៅទីក្រុង ហាយហ្វុង

នារសៀលថ្ងៃទី៣ ខែមករា នៅទីក្រុងហាយហ្វុង ភាគខាងជើងវៀតណាម ស្ថានទូតឥណ្ឌាបានរៀបចំទិវាបុណ្យ “កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងបច្ចេក ទេសឥណ្ឌា (ITEC)”។

 ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំវៀតណាមលោក Parvathaneni Harish ថ្លែងនៅព្រឹត្តិការណ៍ (រូបថត៖ TTXVN)


នៅទីនេះ អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង ហាយហ្វុងលោក Nguyen Van Thanh បានអោយដឹងថា ឥណ្ឌាបានបណ្ដុះបណ្ដាលកម្មាភិបាលចំនួន៣០នាក់ជូនហាយហ្វុង ក្នុងវិស័យភាសាបរទេស បច្ចេកវិទ្យាព័ត៌មាន និងវិស័យផ្សេងៗទៀត។ សិក្ខាកាមទាំងនេះមិនត្រឹមតែបានបំប៉ន់ចំណេះដឹងសមត្ថភាពជំនាញប៉ុណ្ណោះទេ ថែមទាំងជាស្ពានតភ្ជាប់ដើម្បី ជំរុញទំនាក់ទំនងរវាងវៀតណាមនិងឥណ្ឌាទៀតផង។

ចំណែកឯឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំវៀតណាមលោក Parvathaneni Harish បានអះអាងថា កម្មវិធី ITEC ជាកិច្ចសហប្រតិបតិ្តការជោគជ័យមួយរវាងឥណ្ឌានិងវៀតណាម ដោយបានអនុវត្តន៍លើវិស័យជាច្រើនដូចជា៖
កសិកម្ម បច្ចេកវិទ្យា ព័ត៌មាន និងសារព័ត៌មាន ធានារ៉ាប់រង់ និងហិរញ្ញវត្ថុ។

ITEC ជាកម្មវិធីផ្ដល់អាហារូបករណ៍ជូនកម្មាភិបាល មន្ត្រីរដ្ឋការនិងបុគ្គលិក រដ្ឋ ដែលមានអាយុក្នុងចន្លោះ​ពី​២៤​ ទៅ ២៥ ឆ្នាំ មានបទពិសោធន៍ការងារយ៉ាងហោចណាស់ ៥ ឆ្នាំ ហើយមិនធ្លាប់ទៅរៀននៅឥណ្ដាតាមរូបភាពឧបត្ថម្ភ ហិរញ្ញប្បទាន។ កម្មវិធីនេះមានរយៈពេលសិក្សារៀនសូត្រពី ២ ទៅ ៥២ សប្ដាហ៍៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ