17/01/2016 10:55 GMT+7 Email Print Like 0

ទិវាបុណ្យ៖យុវជនជាមួយវិទ្យាសាស្ត្រ-បច្ចេកវិទ្យា

ទិវាបុណ្យ៖យុវជនជាមួយវិទ្យាសាស្ត្រ-បច្ចេកវិទ្យា ត្រូវបានប្រព្រឹត្តទៅ​ក្នុងរយៈ​ពេល២​ថ្ងៃ ជាបន្ត​បន្ទាប់ ចាប់​ពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៦ នៅទីក្រុង​ហូជី​មិញ (ភាគខាងត្បូង​វៀត​ណាម​)​។ កម្មវិធីនេះបានទាក់ទាញសិស្សានុសិស្ស និង​និស្សិត​ចំនួន​២ពាន់​នាក់ និងបណ្ដាក្លិបវិទ្យាសាស្ត្រ បច្ចេកវិទ្យា​ចូលរួម ដោយមានសកម្មភាព​ជាច្រើន​ដូចជា៖ ការ​តាំង​ពិព័រណ៌​ផលិត​ផល​អនុវត្តបច្ចេកវិទ្យាខ្ពស់ សិក្ខាសាលាជំនាញ​ពិភាក្សា​អំពី​បណ្ដា​បញ្ហា​ដែល​ទាក់​ទិន​ដល់​ប្រភ​ព​ធន​ធាន​មនុស្ស វិទ្យាសាស្ត្រ បច្ចេក​វិទ្យា  ក្នុងសហគមន៍​អាស៊ាន…លៗ។ និស្សិត Nguyen Le Duc Huy នៃ​សកល​វិទ្យា​ល័យ​ វិទ្យាសាស្ត្រពិត ទីក្រុងហូជីមិញ បាន​អោយដឹងថា៖

“​ថ្ងៃនេះ ប្អូនៗ​បាននាំមកនូវផលិតផលដែលបានកែច្នៃដោយខ្លួនឯង ហើយ​បានអនុវត្តវិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​សៀគ្វី​។ គោល​ដៅរបស់​ប្អូនៗ គឺឧទ្ទេសនាម​អោយ​មនុស្សគ្រប់រូបស្គាល់ ដល់ក្លិបរបស់​ខ្លួន និង​អាច​អភិវឌ្ឍន៍​ខ្លាំង​ក្នុង​អនាគត។​ ទន្ទឹមនឹងនោះ ប្អូនៗក៏យល់ដឹងបន្ថែមអំពីមុខវិទ្យា​ផ្សេងៗទៀត​ផង៕”

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ