29/12/2014 15:14 GMT+7 Email Print Like 0

ទិវាបុណ្យវប្បធម៌ជនជាតិ Thai លើកទី១ ឆ្នាំ២០១៤ត្រូវបានបើកជាផ្លូវការ


ទិវាបុណ្យវប្បធម៌ជនជាតិ Thai លើកទី១ ឆ្នាំ២០១៤ត្រូវបានបើកជាផ្លូវការ

ពិធីបើកទិវាបុណ្យវប្បធម៌ជនជាតិ Thaiលើកទី១ ឆ្នាំ២០១៤ ​បាន​ប្រព្រឹត្តទៅនាថ្ងៃទី២៧​ធ្នូ នៅខេត្ត Lai Chau (ភាគ​ខាង​​ជើងវៀតណាម)។ នេះគឺជា​លើក​ដំបូងដែល​ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាមរួមសហការជា​មួយគណៈកម្មាធិការប្រជាជនខេត្ត Lai Chau រៀបចំទិវាបុណ្យនេះ​ដោយប្រធានពទ៖ អភិរក្ស ពង្រីក​អត្តសញ្ញាណ​ជន​ជាតិ  Thai ក្នុងដំណាក់កាលផ្លាស់ប្តូរថ្មី -ធ្វើសមហារណកម្ម និងអភិវឌ្ឍន៍ប្រទេសជាតិ។ ​លោក Do Ha Long អនុប្រធានមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Lai Chau បានអោយដឹងថា៖

“ បន្ទាប់ពីទិវាបុណ្យនេះមន្ទីរវប្បធម៌កីឡានិងទេសចរណ៍ខេត្ត Lai Chau ក៏បានកំណត់ដែរថាការអភិរក្ស និងពង្រីកអត្តសញ្ញាណវប្បធម៌​នៃបណ្ដាជនជាតិជាភារកិច្ចស្នូល។ យើងខ្ញុំកសាងផែនការយុទ្ធសាស្ត្រដើម្បីអភិវឌ្ឍន៍ អភិរក្ស និងពង្រីកវប្បធម៌បណ្ដាជនជាតិ ជាពិសេសគឺ​បណ្ដាជនជាតិភាគតិច ដែលមានចំនយនប្រជាជនក្រោម​១០ពាន់​​នាក់​ក្រោម ​១ ពាន់នាក់។ ទិវាបុណ្យវប្បធម៌ជនជាតិ Thai នេះក៏គឺជាគំរោងផែនការ១​ក្នុងចំណោមគំរោង​ផែន​ការ​ដែល​យើងបានអនុវត្តជាប្រចាំឆ្នាំ។”

បន្ទាប់ពីពិធីបើកគឺកម្មវិធីសម្ដែងសិល្បះ៖ ទិវាបុណ្យជនជាតិ Thai រាត្រីរាំXoe ដោយមានការចូលរួមរបស់សិល្បករ សិល្បការនី​ចំនួនជាង១​ពាន់នាក់ មកពីខេត្តនិងទីក្រុងចំនួន៨ មានជនជាតិ Thai រស់នៅ ដូចជា៖ ​Lai Chau, Dien Bien, Hoa Binh, Son La, Lao Cai, Yen Bai, Nghe An និង Thanh Hoa៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ