12/05/2015 10:18 GMT+7 Email Print Like 0

ទិវាបុណ្យឆ្ពោះទៅប្រភពដើមរបស់សហគមន៍ជនវៀតណាមនៅម៉ាឡេស៊ី


កម្មវិធីសិល្បៈ១នៅក្នុងទិវានេះ (រូបថត៖TTXVN)

 
នាយប់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៥ នៅស្ថានទូតវៀតណាមប្រចាំនៅម៉ាឡេស៊ី គណៈកម្មការ​ទំនាក់​ទំនង​សហគមន៍​ជនវៀតណាមនៅម៉ាឡេស៊ីបានរៀបចំ”ទិវាបុណ្យសហគមន៍លើកទី២សំដៅពង្រីកស្មារតីឆ្ពោះ​ទៅ​ប្រភព​​ដើមក្នុងឱកាសទិវាបុណ្យធំៗរបស់​ប្រជាជាតិ ព្រមទាំងបង្កើនចំណងសាមគ្គីភាព ជួយ​ឧបត្ថម្ភ​គ្នា​ទៅ​វិញ​ទៅមកក្នុងសហគមន៍ជនវៀតណាម។ ថ្លែងមតិនៅទីនេះ ប្រធានគណៈកម្ម ការទំនាក់​ទំនង​សហគមន៍​​ជន​វៀតណាមនៅម៉ាឡេស៊ីលោក Tran Hong Chung បានឲ្យដឹងថា នេះក៏ជាឱកាស​ល្អដើម្បី​គណៈ​កម្មការ​ទំនាក់​ទំនងសហគមន៍ត្រួតពិនិត្យ​ឡើងវិញបណ្ដាសកម្មភាពតាំងពីពេលចាប់បដិសន្ធិនា​ខែ​មករា​​ឆ្នាំ២០១៤មក​សំដៅជំរុញខ្លាំងសកម្មភាពក៏ដូចជាកសាងសហគមន៍រឹងមាំសាមគ្គីភាពផងដែរ៕ 
 
តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាព័ត៌មានបានផ្សាយ