14/03/2016 09:56 GMT+7 Email Print Like 0

ទិវាបុណ្យកាសែតទូទាំងប្រទេសវៀតណាមឆ្នាំ ២០១៦ បើកជាផ្លូវការ


ទិវាបុណ្យកាសែតទូទាំងប្រទេសវៀតណាមឆ្នាំ ២០១៦ បើកជាផ្លូវការ (Image: VNA)

នាព្រឹកថ្ងៃទី​១៣ ខែ​មិនា ឆ្នាំ២០១៦ ទិវាបុណ្យកសែតក្នុងទូទាំងប្រទេសវៀត​ណាមឆ្នាំ​២០១៦ ដោយប្រធានបទ «អប​អរសាទរ​និទាឃរដូវថ្មី អបអរសាទរ​ជោគ​ជ័យ នៃមហាសន្និបាតបក្សកម្មុយនិស្តវៀតណាម លើកទី​១២ អប​អរ​សាទរ​ប្រទេស​ជាតិ ៣០ ឆ្នាំផ្លាស់ប្តូរថ្មី» បានបើកទជាផ្លូវការនៅ​ទីក្រុងហាណូយ។ នេះ គឺជា​លើក​ដំបូង​ដែល​ទិវាបុណ្យ​កាសែត​ ត្រូវបានរៀបចំឡើងបន្តបន្ទាប់​ប្រពៃណី របស់ទិវិបុណ្យកាសែតនិទាឃរដូវ ដែល​ប្រព្រឹត្តទៅ​៥ ឆ្នាំ​ម្ដង។ វិទ្យុ​សម្លេងវៀតណាមក៏បានចូលរួមទិវាបុណ្យនេះ។ ថ្លែងមតិនៅពិធីបើក លោក​ Vo Van Thuong  សមាជិក​ការិយាល័​យ​នយោបាយ ប្រធានគណៈកម្មាធិការ​ឃោសនាអប់រំមជ្ឈឹម បានអះអាងថា៖

​«ទិវាបុណ្យកាសែតទូទាំងប្រទេសគឺជាសកម្មភាពជាក់ស្តែង និងច្នៃប្រឌិត​ដែលធ្វើជីវភាព​សារព័ត៌​មាន​សម្បូរបែប​ថែម​ទៀត​ និងជាឱកាសស្ងើចសរសើរ​កំលាំង​ អ្នកសារព័ត៌មាន​បដិវត្តន៍ កំរិត​នយោបាយ​និង​ជំនាញការ​សំរាប់​អ្នកកា​សែត បង្កើតបរិយាកាសប្រឡងប្រណាំង រវាងអ្នកកាសែត។ ខ្ញុំជឿជាក់ទៅលើ​ជោគជ័យ​នៃទិវាបុណ្យ​កាសែត​នេះ​ ដែលនឹងលើកកំពស់ឋានៈរបស់សមាគម​អ្នក កាសែត​គ្រប់ជាន់​ថ្នាក់​ក្នុង​ជីវភាព​សង្គម ​និងតួនាទី​របស់​សារព័ត៌​មាន​ក្នុង​បុព្វហេតុ បដិវត្តន៍របស់បក្សទាំងមូលប្រជាជនទាំងមូល។» ទិវាបុណ្យកា​សែត​ទូទាំង​ប្រទេស​វៀត​ណាម​ នឹង​ប្រព្រឹត្តទៅដល់ថ្ងៃទី​១៥ ខែ​មិនា ឆ្នាំ ២០១៦៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ