11/11/2018 10:05 GMT+7 Email Print Like 0

ទិវាច្បាប់វៀតណាមរួមចំណែកដល់រូបភាពប្រទេសវៀតណាមនាសម័យផ្លាស់ប្តូរថ្មី ធ្វើសមាហរណកម្មនិងពោរពេញទៅដោយថាមវ័ន្

នាយប់ថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅទីក្រុងហាណូយ ក្រសួងយុត្តិធម៌បានសហការជាមួយគណៈកម្មា ធិការប្រជា ជនទីក្រុងហាណូយ ប្រារព្ធពិធីជួយជ្រោមជ្រែងទិវាច្បាប់វៀត ណាម (ថ្ងៃទី៩ខែវិច្ឆិកា) ឆ្នាំ ២០១៨ ។

 ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញថ្លែងមតិក្នុងពិធី

ថ្លែងមតិនៅពិធីនេះ ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានអះអាងថា ទិវាច្បាប់កំពុងរួមចំណែកដល់ការកសាងរូបភាពប្រទេសវៀតណាមមួយពោរពេញទៅដោយការផ្លាស់ប្តូរថ្មី សកម្មចូល​រួម​សមាហរណកម្មនិងពោរពេញដោយថាមវន្ត ជាពិសេសគឺគោរពនិងធានាការប្រត្តិបត្តិសិទ្ធិមនុស្សនិងសិទ្ធិពលរដ្ឋយ៉ាងពេញលេញ។ 

ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានលើកច្បាស់ថា៖ “ដើម្បីទិវាច្បាប់វៀតណាមឆ្នាំ២០១៩និងបណ្តាឆ្នាំបន្តបន្ទាប់កាន់តែមានអត្ថន័យនិងមានភាពជាក់ស្តែងគឺត្រូវលើកកំពស់ប្រសិទ្ធិភាពនៃការអនុវត្តច្បាប់ ពង្រីបាននូវតួនាទីម្ចាស់ការ សកម្មនិងមានការទទួលខុសត្រូវរបស់បក្ខជន កម្មាភិបាលនិងបុគ្គលិក ក្នុងការស្រាវជ្រាវនិងស្វែងយល់អំពីច្បាប់ ជាពិសេសនៅក្នុងការអនុលោមតាមច្បាប់និងការប្រតិបត្តិច្បាប់ដើម្បីប្រជាជនគ្រប់រូបត្រាប់តាម។ មិនត្រឹមតែប៉ុណ្ណោះគឺត្រូវគោរពយ៉ាងខ្ជាប់ខ្ជួននូវបទបញ្ជាស្តីពីការបង្ការ ប្រឆាំងអំពើពុករលួយ ការអនុវត្តសកម្មភាពសន្សំសំចៃ ជៀសវាងការខ្ជះខ្ជាយ តាមគំរូសីលធម៌របស់លោកប្រធានហូជីមិញ”។

ប្រធានរដ្ឋសភាវៀតណាម លោកស្រី  Nguyen Thi Kim Ngan ក៏បានសង្កត់ធ្ងន់លើតម្រូវការឱ្យមានដំណោះស្រាយប្រកបដោយប្រសិទ្ធភាពដើម្បីលើកកម្ពស់ស្មារតីនៃការអនុវត្តច្បាប់សម្រាប់ប្រជាពលរដ្ឋគ្រប់ស្រទាប់ វណ្ណៈ និងចាត់ទុកនេះជាជំហានលោតផ្លោះដ៏សំខាន់មួយក្នុងការអនុវត្តន៍ច្បាប់៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ